ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សន្និបាត ​សាខាកាកបាទក្រហមកម្ពុជា ​ខេត្តស្វាយរៀងអាណ​ត្តិទី៥ ឆ្នាំ២០​១៩-២០២៥
Thu,25 July 2019 (Time 02:27 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 500នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃ​ព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹ​ងថ្ងៃ​ទី ២៥ ខែកក្កដា ឆ្នាំ២០១៩នេះ សាខាកា​កបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំស​ន្និបាត​សាខា ​អាណត្តិទី៥ (២០១៩-២០២៥) ស្ថិតនៅសា​លប្រជុំអគារ"ឃ"សាលាខេត្តស្វាយរៀង ក្រោមអ​ធិបតីភាព​លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិកា​រ កាកបាទក្រហមកម្ពុជា និងមានការអ​ញ្ជើញចូលរួម​ពីលោកជំទាវ ដួង វណ្ណា អនុប្រធានកិត្តិយស​សាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគ​ណៈកម្មាធិកា​រសាខាអាណត្តិទី៤ និង​ជាប្រធានអង្គសន្និបាត ព្រមទាំ​ងគណៈកិត្តិយស សមាជិក-សមាជិកា​ពេញ​សិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា សហ​ភា​ពសហព័ន្ធយុវជនកម្ពុជា  ខេត្តសរុបចំនួន ២១៣នាក់។

ក្នុងអង្គសន្និបាតអា​ណត្តិទី៥នេះដែរ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជាប្រធាន បានចាត់តាំង លោកជំទាវ ដួង វណ្ណា ជាប្រធានកិត្តិយសសាខា ឯកឧត្តម ជុំ ហាត និងអនុប្រធានកិត្តិយសសរុបចំនួន៩រូប។

គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖
១-ស្តាប់ និងកែសម្រួល និងអនុម័តរបាយការ​ណ៍សកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ក្នុង​អាណត្តិទី៤ និងផែនការទិសដៅអនុវត្តបន្តអាណត្តិទី៥ (២០១៩-២០២៥)។
២-​បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥។ 
៣-ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខា។ 

ក្នុងឱកាសនោះដែរ សន្និបាតសាខា បាន​បោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណ​ត្តិទី៥ ដែលមានសមាសភាព១៥រូប។
យោងកំណត់ហេតុកិច្ច​ប្រជុំលើកទី១នៃគណៈកម្មាធិការសាខា អាណត្តិទី៥ សម្រេចឯកភា​ពគ្នាជាឯ​ក​ឆន្ទ ជ្រើសរើស ឯកឧត្តម ម៉ែន វិបុល ជាប្រធានគណៈកម្មាធិការសាខា លោកជំទាវ ហៅ ច័ន្ទសិរី​ទេ​ពី ចៅ ភិរុណ ជា អនុប្រធានគណៈកម្មាធិការសាខា  លោកជំទាវ  ពៅ សុភាព ហេរញ្ញិកគណៈ​កម្មា​ធិ​ការសាខា និងលោកជំទាវ ភួង សារី ជាលេខាធិការគណៈកម្មាធិការសាខា។

តំណាងគ​ណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង អាណត្តិទី៥ ឯកឧត្តម ម៉ែន វិបុល បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖
- ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម រួមមា​ន -ភាពមនុស្សធម៌ -ភាពមិនលំអៀង -អព្យាក្រឹតភាព -ឯករាជភាព -សេវាកម្មស្ម័គ្រចិត្ត -ឯកភាព  និងសកលភាព។
-យកចិត្តទុកដាក់ប្រតិបត្តិតា​មគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំ​ពេញភារ​កិច្ច​មនុស្សធម៌បានជោគជ័យ។
- រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សា​ជាមួយគណៈ​កិត្តិយសសា​ខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារីទទួលខុសត្រូវខ្ពស់។
-ដឹកនាំតម្រង់ទិស ក្រុមប្រតិប​ត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្ត​កាកបាទ​ក្រហម​កម្ពុជា ដែលក្នុងនោះមានវិស័យស្នូល៤រួមមាន៖ -ការគ្រប់គ្រងគ្រោះមហន្តរាយ -សុខភាព  និងការថែទាំសុខភាពសហគមន៍ -លើកកម្ពស់គោលការណ៍គ្រឹះ  និងតម្លៃមនុស្សធម៌របស់ចលនា។
 -អភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន បង្កើនគំនិតក្នុង​ការកៀរគររកមូល​និធិពីសប្បុរសជ​នពីគ្រប់មជ្ឈ​ដ្ឋាន ដើម្បីបម្រើការមនុស្សធម៌របស់សាខា និងយកចិត្តទុកដាក់ណែនាំអនុសាខា ឱ្យបំពេញភារ​កិច្ចមនុស្សធម៌ឱ្យបានល្អ ស្របតាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។ 
- យកចិត្តទុកដាក់បន្តការងារពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាន និងពង្រឹងសកម្មភាពអប់រំសុខភាពសហគមន៍។
- យកចិត្តទុកដាក់​ពង្រីក និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សា ជា​គំរូក្នុងការងារមនុស្សធម៌ ក្នុងគ្រឹះស្ថានសិក្សា និងសង្គម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3920 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
102354 នាក់
ខែនេះ :
553521 នាក់
3 ខែនេះ :
1131255 នាក់
សរុប :
17813384 នាក់