ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ACU បញ្ជូនមន្ត្រីនគ​បាល៣នាក់ ​ ទៅកាន់តុលាការជាថ្មីម្តង​ទៀត ពាក់ព័ន្ធ​ករណីរត់ការ​អន្ដរាគ​មន៍​ ដោះលែង​ឧ​ក្រិដ្ឋជនចិនចំនួន​១៨នាក់
Wed,24 July 2019 (Time 05:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 443នាក់)


រាជធានីភ្នំពេញ៖មន្ត្រីនគបាលចំនួន០៣នាក់ ដែលពាក់ព័ន្ធទៅនឹងករណីរត់​ការអន្ដរាគមន៍ ដោះ លែង​ឧក្រិដ្ឋជនចិន​ចំនួន១៨នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូន ទៅកាន់តុលាការជាថ្មីម្តងទៀតហើយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ​។

បើតាមនគរបាលជាន់ខ្ពស់បានអះអាងថា ជនជាតិចិនចំនួន​១៨នាក់ ដែលមន្ត្រីនគរបាលទាំង៣រូប រត់​ការឱ្យដោះលែងនេះ ត្រូវកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បង្ក្រាបបានកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៩ ពាក់ព័ន្ធករ​ណីជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធឺណេត។ការឃាត់ខ្លួនឧក្រិដ្ឋជនចិន មន្ដ្រីន​គរបាលទាំង៣នាក់នោះ បានចេញមុខរត់​ការដោះលែងរហូតដឹងដល់ថ្នាក់ដឹកនាំ ទើប​ឈានទៅ​ការចាត់​វិធានការ តាមផ្លូវច្បាប់តែម្តង។

សូមបញ្ជាក់ដែរថា​៖មន្ដ្រីនគរបាលទាំង៣រូបនោះ ធ្លាប់ត្រូវ​បានសមត្ថកិច្ចបញ្ជូន​ទៅតុលាការ​ម្តងរួចទៅហើយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនោះមាន២នាក់ ជាមន្ត្រី​នៅអគ្គនា​យកដ្ឋាន អត្តសញ្ញាណកម្ម (ឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ និងវរសេនីយ៍ត្រី) និងម្នាក់ទៀត​នៅការិយា​ល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេ​សន៍។ប៉ុន្តែ​ទោះជា​យ៉ាងនេះក្តី ទាំងសមត្ថកិច្ច និងតុលាការ នៅមិនទា​ន់ហ៊ាន​បង្ហើបអំពី​ឈ្មោះ​អ្នកទាំង​នេះនៅឡើយទេ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2300 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
93843 នាក់
ខែនេះ :
546959 នាក់
3 ខែនេះ :
1112803 នាក់
សរុប :
17815363 នាក់