ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួន​ ជនសង្ស័យ០២នាក់ ពាក់ពន្ឋ័ករណីឆក់​យកទូរសព្ទ័ដៃ
Thu,25 July 2019 (Time 01:10 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 465នាក់)


រាជធានីភ្នំពេញ៖ជនសង្ស័យចំនួន០២នាក់ ដែ​លជាប់ពាក់ពន្ឋ័ករណីធ្វើសកម្មភាពឆ​ក់យកទូរសព្ទ័ដៃ ពី​ហោប៉ៅ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ចាប់ឃាត់ខ្លួន នៅចំណុចមុខសាលាមុំ ផ្លូវ២០០២​កែងផ្លូវ៥៥៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៩ និង៤០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័ង​ទាំង០២នាក់មាន ឈ្មោះ មាឃ បូណា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិ​តប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដង្កោ សង្កាត់ដង្កោ ខណ្ឌពោ​ដង្កោ (គ្មានសារធាតុញៀន) និង
ឈ្មោះ​ ឡោ ចំណាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដង្កោ សង្កាត់ដង្កោ ​ខណ្ឌពោដង្កោ (គ្មានសារធាតុញៀន) ។

ចំណែកឯជនរងគ្រោះ​ មានឈ្មោះ កង វិបុល  ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផផ្ទះជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។សម្ភារៈបាត់បង់មាន ទូរសព្ទ័០១គ្រឿងម៉ាកអាយហ្វូន 7plus ។

សម្ភារៈបន្សល់ទុករួមមាន ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខកំពត1L-8498  របស់ជនសង្ស័យ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើរហេតុ ជនរងគ្រោះកំពុងជិះម៉ូតូ តែម្នាក់ឯងមកដល់ចំណុច​កើត​ហេតុ​ខាងលើ ស្រាប់តែមានជនសង្ស័យខាលើបានជិះម៉ូតូ០១គ្រឿង មកពីក្រោយជនរងគ្រោះ រួចធ្វើ​ស​កម្មភាព​ឆក់យកទូរសព្ទ័ដៃពីហោប៉ៅខោរបស់ជនរងគ្រោះ រួចបើកម៉ូតូគេចខ្លួន ភ្លាមនោះជនរង​គ្រោះបានស្រែកថាចោៗ និងបានជិះម៉ូតូដេញតាម តែជនសង្ស័យបានបន្ថែមល្បឿនម៉ូតូជិះគេចខ្លួន ដល់សង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបចាប់បានជន​សង្ស័យ​ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍​ទឹកថ្លាធ្វើ​ការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយជនរងគ្រោះ បានដាក់ពាក្យបណ្តឹង​ចោទប្រកាន់ជនសង្ស័យតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6453 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97996 នាក់
ខែនេះ :
551112 នាក់
3 ខែនេះ :
1116956 នាក់
សរុប :
17819516 នាក់