ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កម្លាំងរាជ​អាវុធហត្ថ ខេត្តក្រចេះស្នាក់​ការ៧០៩ ចុះបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង បានស​ម្រេច​ដូចបំណង
Thu,25 July 2019 (Time 12:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 467នាក់)


ខេត្តក្រចេះ៖​នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៩:00 នាទី កម្លាំងរាជអាវុធហត្ថ ខេត្ត​ក្រចេះស្នាក់ការ៧០៩ ធ្វើការបង្ក្រាបរថយ​ន្តដឹកឈើមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌បៃតងចាស់ គ្មាន​ស្លាក​លេខ នៅចំណុចភូមិប៉ោដើមស្វាយ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ប្រភព​ច្បាស់​ការណ៍បានឲ្យដឹងថារថយន្តសាំយ៉ុងមួយគ្រឿងនេះ តែងតែធ្វើការដឹកជញ្ជូនឈើចេញពីឃុំ
ស្រែ​ឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជារៀងរាល់ថ្ងៃ បានដោយរលូន ដោយ​មិនមានស​មត្ថកិច្ចជំនាញណាមួយធ្វើការទប់ស្កាត់ និងបង្ក្រាបឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងប៉ោដើមស្វាយ បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីជំនាញឃុំស្រែឈូក ស្រុកកែវ​សីមា ខេត្តមណ្ឌលគិរី ចំៗថា ប្រហែល​ជាបានទទួល​លាភសក្ការៈ​ពីឡានដឹក​ឈើមួយ​គ្រឿងនេះហើយមើលទៅ បានសង្ងំមិនហ៊ានបង្ក្រាបនោះ ទើបតែពេ​លនេះប្រ​ជាពលរដ្ឋរស់​នៅក្នុងភូមិប៉ោ​ដើមស្វាយ បានធ្វើការរាយការណ៍មកមន្ត្រីរាជអាវុធហត្ថ ខេត្តក្រចេះស្នាក់ការ៧០៩ ដោយមានបទបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ហើយក៏មានការចង្អុលបង្ហាញពីឯកឧត្តម សាន្ត ប៊ុនថាន មេបញ្ជាការរាជអាវុធហត្ថខេត្តក្រចេះផងដែរ ទើបឈានដល់ការបង្ក្រាបរថយន្តឃ្លាននៅនឹងកន្លែង។

សូមបញ្ជាក់ថាពេលនេះរថយន្តនឹងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះស្នាក់ការ៧០៩ ធ្វើការរឹបអូសយកទៅរក្សាទុកត្រៀម និងដុតបំផ្លាញចោលនៅហ្នឹងកន្លែង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5949 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97492 នាក់
ខែនេះ :
550608 នាក់
3 ខែនេះ :
1116452 នាក់
សរុប :
17819012 នាក់