ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនឆបោកម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ចាប់ឃាត់ខ្លួន
Tue,23 July 2019 (Time 08:00 PM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 447នាក់)


រាជធានីភ្នំពេញ៖កាលពីចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៥០នាទីល្ងាច កម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ឋ័ករណីឆបោក ដោយប្រេីល្បិចយកឥវ៉ាន់តាមអនឡាញ នៅចំណុចតាមបណ្តោយផ្លូវសហពន្ធរុស្សី ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អេង លី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់តុ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិស្វាយប៉ាក សង្កាត់ស្វាអាត់ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។
រីឯជនរងគ្រោះមាន ឈ្មោះ ហៃ ផល្លាភ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនអាឡាដាំង ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលទំពូង ខណ្ឌចំការមន។សម្ភារៈបាត់បង់៖គ្មាន។

សម្ភារៈបន្សល់ទុករួមមាន ទូរទស្សន៍៣២អ៊ីង ០១គ្រឿង និងម៉ាស៊ីនរត់ហាត់ប្រាណ០១គ្រឿង។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ ជនសង្ស័យបានកម្មង់ទិញទំនិញខាងលើ តាមអនឡាញ ពីជនរងគ្រោះ លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះបានឲ្យបុគ្គលិកយកទំនិញខាងលើ ទៅប្រគល់ឲ្យជនសង្ស័យ នៅម្តុំផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខហាងស៊ុបចិន និងបានឲ្យជនរងគ្រោះទុកទំនិញនៅមុខហាងស៊ុបចិន និងបានឲ្យជនរងគ្រោះចាំយកពីម្ចាស់ហាងនោះ រួចជនសង្ស័យបានជិះម៉ូតូកង់បីចេញទៅបាត់ ភា្លមនោះបុគ្គលិករបស់ក្រុមហ៊ុន បានទៅតាមជនសង្ស័យ និងបានឃាត់ខ្លួនជនសង្ស័យនៅម្តុំមុខក្រុមហ៊ុនប៊ូយ៉ុង ផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកថ្លា ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ធ្វើការសាកសួរ រួចជនរងគ្រោះដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7066 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98609 នាក់
ខែនេះ :
551725 នាក់
3 ខែនេះ :
1117569 នាក់
សរុប :
17820129 នាក់