ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គណៈ​បញ្ជាការឯកភាព រដ្ឋបាលក្រុង បានចុះរុះរើរបង ដែលធ្វើរំលោភចូលដីសាធារណៈ ចំនួនពីរខ្សែ នៅសង្កាត់សាលាកំរើក
Tue,02 July 2019 (Time 05:34 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 472នាក់)


ខេត្តសៀមរាប​៖ដោយសំណូមពររ​បស់បងប្អូនប្រជាពលរដ្ឋ ​ដែលរស់នៅក្នុងភូមិតាវៀនចំនួន៣០​០គ្រួសារ និងតាមការស្នើសុំរបស់​សាលាសង្កាត់សាលាកំរើក នា​ថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០១៩ កម្លាំ​ង​គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ក្រោមការដឹកនាំរបស់​លោក នួន ពុទ្ធារ៉ា អភិបាលក្រុង ក្រុម​កា​រ​ងារ បានចុះអនុវត្តរុះរើរបងដែលបានសាងសង់ រំលោភដីចំណីដងផ្លូវសាធារណៈ ស្ថិត​ក្នុងភូមិ​តាវៀន សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ដែលធ្វើឲ្យប៉ះពាល់ប្រយោជន៍រួម របស់បងប្អូន​ប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរឆ្លងកាត់ជាសាធារណៈ។

សូមជំរាបដែរថា​៖ការវាយរបងដែលបានរំលោភលើដីចំណីផ្លូវនេះ មានពីរខ្សែមួយខ្សែត្រូវពង្រីកទំហំ ៦ម៉ែត្រ មួយខ្សែតភ្ជាប់ពីផ្លូវ៦ម៉ែត្រ មកពេទ្យនាគទេពកែងផ្លូវផ្សារលើ ត្រូវពង្រីក៣ម៉ែត្រ ការពង្រីក​ផ្លូវនេះ គឺអោយស្របទៅតាមជើងម៉ែត្រ ដែលគណៈកម្មការដ្ឋបាលបានសម្រេច ដើម្បីប​ម្រើជាផល​ប្រយោជន៍រួមរបស់ជាសាធរណៈ។

ទន្ទឹមនឹងនេះអាជ្ញាធរខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មុននឹងសាងសង់ ត្រូវ​សុំច្បាប់អនុញ្ញាត ពីអាជ្ញាធរពាក់ព័ន្ធជាមុន ជៀសវាងមានការសាងសង់ខុសបច្ចេកទេស ដែលធ្វើ​អោយ​ខាតបង់ប្រយោជន៍​របស់បងប្អូន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6321 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97864 នាក់
ខែនេះ :
550980 នាក់
3 ខែនេះ :
1116824 នាក់
សរុប :
17819384 នាក់