ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបាល ខេត្តព្រះសីហនុ ណែនាំឱ្យអាជីវករទាំងអស់ ចូលរួមថែរក្សាបរិស្ថាន អនាម័យ ជាពិសេសត្រូវទុកដាក់កាកសំណល់ ឱ្យបានត្រឹមត្រូវ
Wed,24 July 2019 (Time 01:14 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 449នាក់)


ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំទៅដល់អាជីវករលក់ដូរ នៅតាមបណ្តោយឆ្នេរអូរឈេីទាលចំនួន៤៤គ្រួសារ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ឲ្យចូលរួមជាមួយអាជ្ញាធរក្រុង ខេត្ត រៀបចំកែលម្អប្រព័ន្ធលូនៅតាមទីតាំងរបស់ខ្លួន ចូលរួមថែរក្សាបរិស្ថាន អនាម័យ ជាពិសេសត្រូវទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាព សោភ័ណភាព និងកិត្យានុភាពទីក្រុងទេសចរណ៍។

ឯកឧត្តមមានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តម អនុញ្ញាតឱ្យអាជីវករទាំងនោះសំណេះសំណាល និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអង្គារ ៧រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ចំពោះការសាងសង់តូបលក់ដូរ នៅតាមបណ្តោយឆ្នេរអូរឈើទាល យើងត្រូវសាងសង់អនុវត្តតាមគំរូប្លង់មេ ស្តង់ដារដែលបានកំណត់ ដើម្បីរក្សាសោភ័ណភាព បរិស្ថាន និងបទដ្ឋានបច្ចេកទេស កាន់តែល្អប្រសើរថែមទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6526 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98069 នាក់
ខែនេះ :
551185 នាក់
3 ខែនេះ :
1117029 នាក់
សរុប :
17819589 នាក់