ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដាក់ស្ថានីយជញ្ជីង ថ្លឹងរថយន្តមួយបន្ថែមទៀត នៅលើផ្លូវជាតិលេខ៦២ ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់
Tue,23 July 2019 (Time 03:43 PM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 480នាក់)


ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃអង្គារ៍ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។

ក្នុងកិច្ចសំណេះសំណាលនេះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានលើកឡើងនូវកង្វល់ជុំវិញការដឹកជញ្ជូនលើសទម្ងន់នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ជាពិសេសនៅលើផ្លូវជាតិលេខ៦២តែម្តង ដែលជាបញ្ហាប្រឈមមួយនាំឱ្យផ្លូវនេះរងការខូចខាត។លោកបានស្នើឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឱ្យដំឡើងស្ថានីយជញ្ជីងថ្លឹងមួយទៀតនៅលើផ្លូវជាតិលេខ៦២ នៅព្រំប្រទល់ខេត្តព្រះវិហារ និងកំពង់ធំ ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់នេះ។

ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឯកភាពទៅលើសំណើនេះ ហើយក៏បានណែនាំឱ្យលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានភារកិច្ចទទួលខុសត្រូវលើស្ថានីយជញ្ជីង និងការងារដឹកលើសទម្ងន់ចាត់ចែងរៀបចំដំឡើងស្ថានីយជញ្ជីងថ្លឹងរថយន្តមួយបន្ថែមទៀត នៅលើផ្លូវជាតិលេខ៦២ នៅព្រំប្រទល់ខេត្តព្រះវិហារ និងកំពង់ធំ ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំឱ្យមានការយកចិត្តទុកដាក់លើការដឹកលើសទម្ងន់នេះផងដែរ។ការដឹកលើសទម្ងន់នេះបំផ្លាញផ្លូវខ្លាំងណាស់។ជាមួយគ្នានោះដែរឯកឧត្តមក៏បានលើកការគណនាតាមរូបមន្តមកបង្ហាញផងដែរថា ក្នុងរថយន្តមួយគ្រឿងដឹកលើសទម្ងន់១០តោន គឺស្មើនឹងរថយន្ត១ម៉ឺនគ្រឿងធ្វើដំណើរលើផ្លូវនោះ ហើយបើរថយន្តមួយគ្រឿងដឹកលើសទម្ងន់៣០តោន គឺស្មើនឹងរថយន្តប្រមាណ៨១ម៉ឺនគ្រឿងបើកលើផ្លូវនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4868 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
96411 នាក់
ខែនេះ :
549527 នាក់
3 ខែនេះ :
1115371 នាក់
សរុប :
17817931 នាក់