ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំស្តីពី​ ពង្រឹង​កិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មេីសគ្រឿងញៀន​ នៅតាមក្លឹបកម្សាន្ត​ កន្លែងសប្បាយដ្ឋាន​ ក្នុង​ខេត្ត​សៀមរាប​
Mon,22 July 2019 (Time 05:40 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 426នាក់)


ខេត្ត​សៀមរាប​៖នាថ្ងៃ​ច័ន្ទ​ ៦រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវ​នឹងថ្ងៃទី២២​ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាល​ខេត្ត​សៀមរាប​ ដឹកនាំដោយលោក​ ពិន​ ប្រាកដ​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​សៀមរាប​ បានបេីកកិច្ចប្រជុំស្តីពី​ ការពង្រឹង​កិច្ចសហប្រតិបត្តិការបង្ក្រាបបទ​ល្មើស​គ្រឿងញៀន​ នៅតាមក្លឹបកម្សាន្ត​ កន្លែងសប្បាយដ្ឋាន​ នៅក្នុង​ខេត្ត​សៀមរាប​ ដោយកិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី​ លោកស្នងកានគរបាលខេត្ត​ តំណាងគណ:កម្មាធិការត្រួតគ្រឿងញៀនខេត្ត ក្រុង ស្រុក ម្ចាស់ក្រុមហ៊ុន ម្ចាស់ក្លឹប​កម្សាន្ត​ សប្បាយដ្ឋាន​ ម្ចាស់ទីតាំង Internet Online និងអ្នកពាក់ព័ន្ធសរុបចំនួន១០០នាក់​។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត​ និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត បានថ្លែងស្វាគមន៍ និងរបាយការណ៍ថា បច្ចុប្បន្នខេត្តសៀមរាប​ មានសណ្ឋាគារ ផ្ទះសំណាក់​ ខារ៉ាអូខេ-ឌីស្កូតែក ហាងម៉ាស្សាកោសជប់​ អាហារដ្ឋាន -ភោជនីយដ្ឋាន រមណីយដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម ដែលមានកម្មករប្រេីកម្លាំងធ្ងន់ៗ អាចងាយនឹងប្រេីសារធាតុញៀនលេីកកម្លាំង។

ក្នុងនោះដែរ​ លោកអភិបាលរងខេត្ត​ ក៏បានបន្ថែមដោយសង្កត់ធ្ងន់ថា ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវចាត់វិធានការបង្រ្កាបល្បែងស៉ីសងគ្រប់ភេទ និងតាមOnline ឲ្យបានម៉ឺងម៉ាត់បំផុត​ ក្នុងករណីមានការសង្ស័យកេីតមាន​ នូវបទល្មេីសគ្រឿងញៀនក្នុងទីតាំងអាជីវកម្ម ហេីយម្ចាស់ទីតាំងអាជីវកម្ម បានស្នេីសុំនូវកិច្ចសហការពីសមត្ថកិច្ច សមត្ថកិច្ចត្រូវតែឆ្លេីយតប ធ្វេីអន្តរាគមន៍ភ្លាមៗ​ ហេីយចៀសឲ្យបានដាច់ខាត កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ក្នុងករណីបទល្មើសគ្រឿងញៀន។

ជាមួយគ្នានោះដែរ​ លោក​ ឈឹម​ វឍ្ឍនៈ​ អគ្គនាយក​សែន​សប្បាយ​ ទាំង​១០​សាខា​ ក្នុងខេត្តសៀមរាប​ តំណាងម្ចាស់អាជីវកម្មទាំង​ បានសាទរ​ និងរីករាយក្នុងការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់កាលៈទេសៈ​ និងគ្រប់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7126 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98669 នាក់
ខែនេះ :
551785 នាក់
3 ខែនេះ :
1117629 នាក់
សរុប :
17820189 នាក់