ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ពោធដាក់ឲ្យប្រើប្រាស់នៅវិទ្យាល័យ អាពូប៉ាកេីឥស្លាមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧកញ៉ា បណ្ឌិត ដាតុ អូស្មាន ហាស្សាន់
Tue,23 July 2019 (Time 01:50 PM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 479នាក់)


ខេត្តកំពង់ឆ្នាំង៖នាថ្ងៃអង្គារ៧ រោច. ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៥៧
ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ឧកញ៉ា បណ្ឌិត ដាតុ អូស្មាន
ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពមូលនិធិអភិវឌ្ឍន៍មុស្លឹមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវិធីសម្ភោធអគារសិក្សាវិទ្យាល័យ អាពូប៉ាកេីរឥស្លាមកម្ពុជា ភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

វិទ្យាល័យអាពូប៉ាកាអ៊ីស្លាមកម្ពុជា បានបង្កើតឡើងនៅឆ្នាំ២០១១ ហើយត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡាតាមប្រកាសលេខ២៥៤៥ អ យ ក .ប្រក ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣។

វិទ្យាល័យនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមបង្ហាញផ្លូវល្អ និអភិវឌ្ឍន៍សង្គម ដោយចាប់ផ្ដើមសាងសង់ឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៣ មានចំនួន ៤៥បន្ទប់ ចែកចេញជាបន្ទប់រៀន បន្ទប់ស្នាក់នៅសម្រាប់សិស្ស បន្ទប់ស្នាក់នៅសម្រាប់តួនៗ ការិយាល័យសមាគម ការិយាល័យអប់រំផ្នែកចំណេះដឹងទូទៅ ការិយាល័យអប់រំផ្នែកសាសនា បន្ទប់ពិគ្រោះពិនិត្យព្យាបាលជំងឺ បន្ទប់កុំព្យូទ័រ បណ្ណាល័យ និងសាលប្រជុំ។

ថវិកាដែលចំណាយលើការសាងសង់នេះសរុប-792,050.03$(ចិតសិបប្របួនមុឺពីរពាន់ហាសិបដុល្លា នឹងបីសេន) ជាជំនួយបានមកពីមួយ
១.រដ្ឋាភិបាល នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត-ចំនួន100,000.00$
២.សប្បុរស់ជនប្រទេស អារ៉ាប៊ីសាអូឌីត ចំនួន-568,023.63$
៣.សពបុរសជនប្រទេស អេមីរ៉ាត អារ៉ាប់រួម-ចំនួន 109,388.40$
៤.សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គមនៃប្រទេសគូវ ត-ចំនួន15,000.00$

ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឆ្លាតវៃរបស់ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព មានសេរីភាព និងមានការអភិវឌ្ឍន៍ គ្រប់វិស័យទាំងអស់។

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស សមាគមបង្ហាញផ្លូវល្អ និងអភិវឌ្ឍន៍សង្គម បានបង្កើតមជ្ឈមណ្ឌលអប់រំ បណ្ដុះបណ្ដាលធនធានមនុស្សដែលមាន ឈ្មោះថា វិទ្យាល័យ (អាពូម៉ាកេីរឥស្លាមកម្ពុជា)។

វិទ្យាល័យនេះមានបង្រៀនទាំងផ្នែកចំណេះដឹងទូទៅ និងផ្នែកសាសនាឥស្លាម ចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ ចាប់តាំងពីបើកដំណើរការមក វិទ្យាល័យ(អាពូបាកេីរឥស្លាមកម្ពុជា)បានឆ្លងកាត់ការប្រឡងមធ្យមសិក្សាបឋមភូមិ៤ជនាន់ លទ្ធផលជាប់ 100% និងបានឆ្លងកាត់ការប្រឡងមធ្យមសិក្សាទុតិយភូមិ១ជំនាន់លទ្ធផលជាប់ 83%។

វិទ្យាល័យ(អាពូប៉ាកេីរឥស្លាមកម្ពុជា)បានផ្ដល់ការផ្គត់ផ្គង់ទាំងអស់លើការហូបចុក ការស្នាក់នៅ ទឹក ភ្លើង និងថ្លៃសិក្សារបស់សិស្ស ដែលក្នុងមួយឆ្នាំៗ (មាគមបង្ហាញផ្លូវល្អនិងអភិវឌ្ឍន៍សង្គម)បានចំណាយថវិកាអស់ជាង១៣ម៉ឺនដុល្លារ ដើម្បីផ្គត់ផ្គង់លើការចំណាយខាងលើ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6682 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98225 នាក់
ខែនេះ :
551341 នាក់
3 ខែនេះ :
1117185 នាក់
សរុប :
17819745 នាក់