ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ពោធបើកការដ្ឋាន ស្ថាបនាផ្លូវកៅស៊ូDBST ដាក់លូទឹក រៀបចំសួនច្បារ លើកំណាត់ផ្លូវលេខ៥០ និងផ្លូវលេខ៤៦ នៅក្រុងបានលុង
Tue,23 July 2019 (Time 12:23 PM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 467នាក់)


ខេត្តរតនគិរី៖នាព្រឹកថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូDBST ដាក់លូទឹក រៀបចំសួនច្បារ លើកំណាត់ផ្លូវលេខ៥០ និងផ្លូវលេខ៤៦ ស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តលើកឡើងថា៖ផ្លូវមួយខ្សែនេះ ជាសមិទ្ធផលក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ទោះបីពេលនេះឯកឧត្តមកំពុងសម្រាកព្យាបាលជំងឺ ប៉ុន្តែឯកឧត្តមតែងតែគិតគូរ និងផ្ញើសេចក្តីនឹករលឹកជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តរតនគិរី។

ទន្ទឹមនោះឯកឧត្តមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមន្ត្រូរាជការតាមមន្ទីរ អង្គភាពចូលរួមថែរក្សា សមិទ្ធផលរួមរបស់ជាតិតាមរយៈការមិនចោលសំរាមក្នុងលូ តាមដងផ្លូវ និងមិនរំលោភលើចិញ្ចឹមផ្លូវសាធារណៈ ពលកម្មសំអាតអនាម័យ ព្រោះបញ្ហាអនាម័យបរិស្ថាន គឺជាកាតព្វកិច្ចចូលរួមរបស់ពលរដ្ឋម្នាក់ៗ។
ក្នុងនាមអាជ្ញាធរសូមទទួលយកការទិទៀន ប៉ុន្តែការទិទៀននោះត្រូវផ្អែកលើមូលដ្ឋានកែលម្អរ មិនមែនជាការបន្ទោសបង្អាប់ បរិហារបង្ខូចកេរ្តិ៍ឈ្មោះនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820707 នាក់