ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួន​ ជនសង្ស័យ​ចំនួន​៤​នាក់​ បញ្ជូនទៅតុលាការ ពាក់ពន្ឋ័ករណីគ្រឿងញៀន
Mon,22 July 2019 (Time 02:55 PM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 409នាក់)


ខេត្តរតនគិរី៖ជនសង្ស័យ​ចំនួន​៤​នាក់​ ដែលជាប់ពាក់ពន្ឋ័ករណីគ្រឿងញៀន ត្រូវបានកម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះបង្ក្រាប​ជាក់ស្តែង​ កាលពីវេលា​ម៉ោង​ជាង៣​រសៀល ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ ត្រង់ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិតនៅ​ក្នុងភូមិ ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង០៤​នាក់​រួម​មាន​:
​ទី​១-ឈ្មោះ សេង ពេជ្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ​។
​ទី​២-ឈ្មោះ លេ វ៉ាន់​វង្ស ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ​។​
​ទី​៣-ឈ្មោះ លី តៃ​ផេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ​។​
​ទី​៤-ឈ្មោះ ខន សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​។​

​ក្រោយ​ពីឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ចបានដកហូត​វត្ថុតាង​រួមមាន​៖
​ម៉ូតូ​១​គ្រឿង​,​ទូរស័ព្ទដៃ​១​គ្រឿង​,​ដាវ​សាំ​ម៉ូ​រៃ​ចំនួន២​ដើម​,​ជញ្ជីង​១​គ្រឿង​ ​និង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួនធំ​ទៀត​។​

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ​ទាំង០៤នាក់ខាងលើនេះ សមត្ថកិច្ចបានធ្វើ​តេស្ត​ទឹកនោម​ជាលទ្ធផល​វិជ្ជមាន​(+)៣​នាក់ អវិជ្ជមាន​(-)១​នាក់​។​

​ប​ច្ចុ​ប្ប​ន្ធ​ជនសង្ស័យ​ រួមទាំង​វត្ថុតាង​ ត្រូវបាន​ឃាត់ និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6345 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97888 នាក់
ខែនេះ :
551004 នាក់
3 ខែនេះ :
1116848 នាក់
សរុប :
17819408 នាក់