ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ដឹកនាំមន្រ្កីក្រោមឱវ៉ាត នាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃចំនួន១២វត្ត នៅក្នុងក្រុងក្រចេះ
Sat,20 July 2019 (Time 02:03 PM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 486នាក់)


ខេត្តក្រចេះ៖នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ ឯឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុមួយចំនួនទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តចំនួន១២វត្ត នៅក្នុងក្រុងក្រចេះ ដើម្បីទុកប្រើប្រាស់សម្រាប់អុជបំភ្លឺក្នុងរដូវចូលវស្សារយៈពេលបីខែ និងដើម្បីបង្ហាញពីទឹកចិត្តគោរពស្រឡាញ់ប្រតិបត្តិ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ របស់ថ្នាក់ដឹកនាំជាតិ អាជ្ញាធរខេត្ត មន្ត្រីរាជការទាំងអស់គ្នាផងដែរ។

សម្ភារៈបរិក្ខាដែលបានប្រគេននាឱកាសនោះក្នុង១វត្តទទួលបានរួមមាន:ទៀនអុជចំណាំវស្សា០១គូ,ប្រេងម៉ាស៊ូត៣០លីត្រ,គ្រឿងឧបភោគ បរិភោគមួយចំនួន និងចប្ច័យចំនួន៣០ម៉ឺនរៀល។ក្នុងការចំណាយថវិកាសរុប១៧លាន ២៣៨ពាន់រៀល ក្នុងនោះថវិកាឯកឧត្ដមកិតិបណ្ឌិត ពេជ្រ ប៊ុនធិន ៥លាន ៥៥០ពាន់រៀល ឯកឧត្ដម វ៉ា ថន ២លាន៤១៨ពាន់រៀល និងថវិកាក្រុមការងារចុះជួយក្រុង និងសាលាក្រុង ៩លាន ២៧០ពាន់រៀល។

ក្នុងឱកាសនោះឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះមានប្រសាសន៍ឱ្យដឹងថា៖ ពេលនេះ គឺជារដូវកាលបងប្អូនពុទ្ធបរិស័ទដែលកាន់សាសនាព្រះពុទ្ធ ត្រូវធ្វើការប្រតិបត្តិ ក្នុងកំឡុងដែលព្រះសង្ឃចូលព្រះវស្សា អស់កាលត្រីមាស ហើយក៏ជាតម្រូវការចាំបាច់របស់ព្រះភិក្ខុសង្ឃគ្រប់អង្គ ត្រូវការចាំបាច់ក្នុងការប្រើប្រាស់នូវទេយ្យទានទាំងនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2480 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
94023 នាក់
ខែនេះ :
547139 នាក់
3 ខែនេះ :
1112983 នាក់
សរុប :
17815543 នាក់