ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសផ្ទេរ សម្រួលភារកិច្ច និងចូល កាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ
Fri,19 July 2019 (Time 04:35 PM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 493នាក់)


ខេត្តព្រះសីហនុ៖ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសម្រួលភារកិច្ច និងចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ៣រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រី នៃមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះ សីហនុយ៉ាងច្រើនកុះករផងដែរ។

តាមប្រកាសស្ដីពីការផ្ទេរ សម្រួលភារកិច្ច មន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនលេខ ២២៥ សក. បល. ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ សម្រេចផ្ទេរ សម្រួលភារកិច្ចលោក ណុប ហេង ក្របខណ្ឌ ក ១.៥ ពី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួង ដើម្បីទទួលភារកិច្ចថ្មី ។ ផ្ទេរ សម្រួលភារកិច្ចលោក បូរី វង្សសានិត ក្របខណ្ឌ ក ៣.១ ពីអនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៃអគ្គនាយកដ្ឋានបច្ចេកទេស មកជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងរបស់លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុចាស់ ដែលកន្លងមកលោកបានខិតខំអនុវត្តការងារ សម្រេចបាននូវស្មាដៃ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា មានដូចជា ផ្លូវថ្នល់ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្លូវទឹក ការគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ និងទឹកកខ្វក់បានល្អ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ ទទួលបានការអភិវឌ្ឍន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន ជាហេតុធ្វើឱ្យខេត្តមានការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ។

បច្ចុប្បន្នអ្នកវិនិយោគគិនចិន ស្ថិតក្នុងលំដាប់លេខ១ ដែលមកធ្វើការវិនិយោគ រកស៊ីក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ និងទេសចរណ៍ ។ ទន្ទឹមនោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ និងកំពុងដើរតួ ក្នុងការស្តុក ផ្ទេរ និងដឹកជញ្ជូនទំនិញជាកុងតឺន័រចេញ ចូលក្នុងប្រទេសប្រមាណជា៧៣ភាគរយ។

ខេត្តព្រះសីហនុ មានព្រលានយន្តហោះអន្តរជាតិ នាពេលបច្ចុប្បន្ន កំពុងប្រតិបត្តិការមានក្រុមហ៊ុនអាកាសចរណ៍ ចំនួន១៤ក្រុមហ៊ុន ក្នុងស្រុក៥ក្រុមហ៊ុន (មានជើងហោះហើរ ៥ជើងក្នុងមួយថ្ងៃ) នឹងក្រុមហ៊ុនហោះហើរអន្តរជាតិមាន ៩ក្រុមហ៊ុន (ហោះហើរ២៥ជើងក្នុងមួយថ្ងៃ) និងមានការហោះហើរជាអន្តរជាតិទៅកាន់ប្រទេសវៀតណាម,ម៉ាឡេស៊ី, ថៃ,ពិសេសប្រទេសចិន មានរហូត ២៥ទីក្រុង ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូនមានប្រសាសន៍ បានធ្វើការណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុថ្មី ត្រូវខិតខំបំពេញការងារ សហការសាមគ្គីភាពផ្ទៃក្នុង ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត អនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយកែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា លើ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ច្បាប់ និងលិខិតបទដ្ឋាននានា តាមគោលការណ៍ក្រសួង និងតាមគណបញ្ជាការឯកភាពខេត្ត ឱ្យមានប្រសិទ្ធិភាព គណនេយ្យភាព និងតម្លាភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យកាន់តែមានការ រីកចម្រើនបន្ថែមទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6273 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97816 នាក់
ខែនេះ :
550932 នាក់
3 ខែនេះ :
1116776 នាក់
សរុប :
17819336 នាក់