ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង នៅស្រុក​តាំងគោក ត្រូវបានអគ្គីភ័យឆាប
Sat,20 July 2019 (Time 10:47 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 451នាក់)


ខេត្តកំពង់ធំ៖កាលពីវេលា​ម៉ោង​១២ថ្ងៃត្រង់​ ថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ មានករណីអគ្គីភ័យមួយបានលេបត្របាក់ផ្ទះរបស់ពលរដ្ឋចំនួន៣ខ្នង ស្ថិតក្នុង​ភូមិ​ត្រ​ដកព​ង ឃុំ​ពង្រ ស្រុក​តាំងគោក ខេត្តកំពង់ធំ​ បណ្តាលឲ្យខ្នង​ខូចខាត​ទ្រព្យ​ស​ម្ប​តិ្ដ លុយ​ជាច្រើន​ពាន់​ដុល្លារ មាស​៨​ជី និង​សម្ភារៈ​មួយទៀត​។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងហេតុការណ៍ ចុះពន្លត់អគ្គីភ័យនោះដែរ កម្លាំងសមត្ថកិច្ច ដឹកនាំ​ដោយ​លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​តាំងគោក បាននាំយកនូវ រថយន្ត​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ចេញ​អន្តរាគមន៍​១​គ្រឿង និង​រថយន្ត​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក១​គ្រឿង​ ដោយប្រើប្រាស់​ទឹក​សរុប​ចំនួន០៥​រថយន្ត​ស្មើ​និង​២០​ម៉ែត្រគុប ទើបគ្រប់គ្រងបាន​ទាំងស្រុង។

កម្លាំង​ដែលចុះជួយអន្តរាគមន៍មានសរុប​ចំនួន៥៤​នាក់​រួមមាន​:កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​ចំនួន១០​នាក់​,កម្លាំង​ប៉ុស្តិ៍​ចំនួន០៧​នាក់​,កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក​ចំនួន០៥​នាក់​,កម្លាំង PMចំនួន១២​នាក់​,ប្រជា​ការពារ​ចំនួន២០​នាក់​។

​សមត្ថកិច្ច​បញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះដោយសារ អគ្គីភ័យលេបត្របាក់ផ្ទះនោះរួមមាន៖ទី​១-​ឈ្មោះ សាយ កុសល់ ភេទ​ប្រុស៤៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ សៀង គឹម​ហ៊ាន់ អាយុ៣៩​ឆ្នាំ ផ្ទះ​ទំហំ​៧​គុណ​១២​ម៉ែត្រ ប្រក់​ក្បឿង​ជញ្ជាំង​ក្តារ​ខូចខាត ឆេះ​ផ្ទះមួយ​ខ្នង​ទាំងស្រុង​ទំហំ​៧​គុណ​១២​ម៉ែត្រ ,​ទូរទស្សន៍​ចំនួន​១​គ្រឿង ,​បា​ស្ត​ចំនួន​១​គូ​, ប្រាក់​ដុល្លារ​ចំនួន ៣០០០​ដុល្លារ ,​មាស​ចំនួន ៨​ជី​,​សម្ភារ​:​ប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួនទៀត​។
ទី​២-​ម្ចាស់ផ្ទះ​ឈ្មោះ អៀន អឿន ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ប្រពន្ធ​ឈ្មោះ សំ​ភាន់ អាយុ៤០​ឆ្នាំ ផ្ទះ​ទំហំ៦​គុណ​៨​ម៉ែត្រ ប្រក់​ក្បឿង ជញ្ជាំង​ក្តារ ខូចខាត ឆេះ​ផ្ទះ​ប្រហែល២០% និង​។
ទី​៣-​ម្ចាស់ផ្ទះ​ឈ្មោះ សាយ មី ភេទ​ស្រី អាយុ៦៩​ឆ្នាំ ផ្ទះ​ទំហំ​៦​គុណ​៨​ម៉ែត្រ ប្រក់​ក្បឿង ជញ្ជាំង​ក្តារ​ខូចខាត ឆេះ​ផ្ទះ​ប្រហែល២០%​​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5901 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97444 នាក់
ខែនេះ :
550560 នាក់
3 ខែនេះ :
1116404 នាក់
សរុប :
17818964 នាក់