ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គម្រោងសាងសង់ផ្សាររាត្រី នៅខេត្តកែប នឹងចាប់ផ្តើម នៅពេលខាងមុខនេះ
Thu,18 July 2019 (Time 10:19 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 485នាក់)


ខេត្តកែប៖គម្រោងសាងសង់ផ្សាររាត្រី ស្ថិតក្នុងរមណីយដ្ឋានឆ្នេរកែប នឹងចាប់ផ្តើមបញ្ចេញរូបរាង នៅពេលខាងមុខនេះហើយ។

នេះបើយោងតាមការបញ្ជាក់អះអាងពី លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានលើកឡើងកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ។

លោកប្រធានបានបញ្ជាក់ផងដែរថា ដោយផ្អែកតាមសំណើរសុំដាក់ទុនវិនិយោគលើទីតាំងផ្សាររាត្រី ស្ថិតចំណុចក្បែរផ្សារក្តាម នៃសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងអនុលោមតាមចរាចរណែនាំលេខ០០៤ សហវ​ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ លើមូលដ្ឋានវាយតម្លៃរបស់គណៈកម្មការចម្រុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមសម្រេចផ្នែកហិរញ្ញវត្ថុនៃគម្រោងសាងសង់នេះ ដោយចំណាយដើមទន់វិនិយោគចំនួន ៦៩៦.៥៥២ដុល្លារ អាមេរិក សម្រាប់សាងសង់ផ្សារ ចំណតជលយានទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដទៃទៀត។

លើសពីនេះ រដ្ឋបាលខេត្តត្រូវបន្តនីតិវិធី ដូចមានចែងតាមចរាចរណែនាំខាងលើ ព្រមទាំងទទួលខុសត្រូវរាល់បាតុភាព ដែលកើតមានឡើងជាយថា ហេតុចំពោះគម្រោងនេះផងដែរ។

បន្ទាប់ពីមានគម្រោងបង្កើតឲ្យមានផ្សាររាត្រី នៅតំបន់ទេសចរណ៍ឆ្នេរកែប មហាជន បានសម្តែងការរីករាយ ដោយពួកគាត់បានលើកឡើងផងដែរថា ពេលណាខេត្តកែបមានបង្កើតផ្សាររាត្រី ពិតជាផ្នែកមួយជួយបង្កើនសោភ័ណភាពខេត្តទេសចរណ៍បន្ថែមមួយកម្រិតទៀត ដើម្បីទាក់ទាញក្រុមអ្នកទេសចរណ៍ចូលមកសម្រាក លម្ហែ កម្សាន្តកាន់តែច្រើនឡើងៗ។

យ៉ាងណាមិញ ការបង្កើតឲ្យមានផ្សារាត្រីនៅខេត្តកែប ក្រៅពីបង្កើនភាពទាក់ទាញលើផ្នែកទេសចរណ៍កាន់តែមាននិរន្តរភាព នេះក៏អាចចាត់ទុកជាសមិទ្ធផលថ្មីសន្លាងមួយរបស់ខេត្តកែបផងដែរ។

មហាជនបានរំពឹងទុកថា បន្ទាប់ពីមានការសាងសង់ផ្សាររាត្រីនៅខេត្តកែប ភ្ញៀវទេសចរណ៍នឹងសម្រុកមកសម្រាក លម្ហែ កម្សាន្តកាន់តែច្រើនឡើងដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅទីនេះ ពិសេសបានភ្លក្សរសជាតិអាហារគ្រឿងសមុទ្រយ៉ាងឆ្ងាញ់ពិសារ ដែលអ្នកផងទាំងពួងនិយមចូលចិត្តទៀតផង។

សូមបញ្ជាក់ថា៖គម្រោងសាងសង់ផ្សាររាត្រីនៅខេត្តកែប គឺជាគម្រោងមួយដែលរដ្ឋបាលខេត្តកែប បានដាក់សំណើជូនមន្ត្រីជំនាញក្រសួងហិរញ្ញវត្ថុ ចូលរួមវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ នៃគម្រោងដាក់ទុនវិនិយោគលើទីតាំងផ្សារាត្រី ស្ថិតក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប តាមលិខិតលេខ ១៣៤២ សហវ.អទច ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6910 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98453 នាក់
ខែនេះ :
551569 នាក់
3 ខែនេះ :
1117413 នាក់
សរុប :
17819973 នាក់