ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្រូវជាង២ម៉ឺនហិចតា នៅស្រុកមង្គលបូរី ប្រឈមការខ្វះខាត់ទឹកយ៉ាងខ្លាំង បើពុំមានភ្លៀងធ្លាក់
Thu,18 July 2019 (Time 04:33 PM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 462នាក់)


ខេត្តបន្ទាយមានជ័យ៖២ស្រុក ក្រុង ស្រូវដើមរដូវប្រភេទស្រូវសែនក្រអូបដែលកំពុងដាក់គ្រាប់ និងជិតទំុប្រមាណជាង២៦.០០០ហិតាកំពុងប្រឈមខ្វះខាត់ទឹកបើគ្មានភ្លៀងរយៈពេលកន្លះខែទៀត បណ្តាលខូចនេះបើតាមសេចក្តីរាយការណ៍របស់លោកអភិបាលក្រុង ស្រុកទាំង២មានស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណប្រានប្រាប់អ្នកយកព៍ត័មានឲ្យដឹងនៅព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់បញ្ជាក់ឲ្យដឹងទៀតថា នៅថ្ងៃទី១៧នេះដែរឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:ខេត្តបន្ទាយមានជ័យរួមជាមួយមន្ត្រីជំនាញបានចុះពិនិត្យស្ថានភាពស្រូវ កំពុងប្រឈមខ្វះខាតទឹក ដែលត្រូវកំពុងបានដោះស្រាយជួយអន្តរាគមន៍ ដោយយកម៉ាស៊ីបូមទឹកធុនធំរបស់មន្ទីធន់ធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បូមពីដងស្ទឹងសិរីសោភ័ណ ដើម្បីជួយសង្គ្រោះបន្ទាន់។

នេះជាការណែនាំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានក្រុមថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានជួយប្រេងសម្រាប់មូមទឹកបញ្ជូនស្រូវដែលកំពុងប្រឈម។

ឯកឧត្តមបានបញ្ជាក់ឲ្យដឹងទៀតថា ក្រុងសិរីសោភ័ណដែលកំពុងប្រឈមខ្វះខាតទឹកមានផ្ទៃដីប្រមាណជិត២.០០០ហិចតា ដែលជាស្រូវដើមរដូវប្រភេទស្រូវសែនក្រអូបដែលកំពុងធ្វើខ្លួន និងខ្លះដាក់គ្រាប់ខ្លះទៀតជិតប៉ះពាល់៥សង្កាត់មាន សង្កាត់កំពង់ស្វាយ សង្កាត់អូរអំបិល សង្កាត់ព្រៈពន្លា សង្កាត់ភ្នៀត សង្កាត់កោះពងសត្វ។

ចំណែកលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានរាយកាណ៍នៅថ្ងៃទី១៧នៅស្រុកមង្គលបូរីទាំង១៣ឃុំ ប្រឈមប៉ះពាល់ស្រូវដើមរដូវជាប្រភេទស្រូវសែនក្រអូប ខ្វះទឹកបញ្ជូលស្រែមានផ្ទៃដីប្រមាណ​២៤.០៤៤ហិតា លើផ្ទៃដីផែនការជាង៥០.០០០ហិចតា ដែលភាគច្រើនជាប្រភេទស្រូវដើមរដូវ។
ហើយនៅពេលនេះលោកបានរាយការជូនអាជ្ញាធរខេត្ត និងគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឲ្យបានដឹង ព្រោះដងស្ទឹងមង្គលបូរីមានទឹកតិចតួចសម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋប្រើប្រាស់ ហើយផ្នែកខាងលើបានបើកទឹកទំលាក់ឲ្យដែរតែមានការខ្វះខាតដូចគ្នា។

លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ថា ស្រូវដើមរដូវក្នុងស្រុកមង្គលបូរី មាន១៣ឃុំដែលប្រឈមខ្វះខាតទឹកបូមបញ្ជូលស្រូវប្រមាណជាង២ម៉ឺនហិចតា មន្ត្រីជំនាញបានបញ្ជាក់ច្បាស់ហើយថា បើគ្មានទឹកភ្លៀងធ្លាក់រយៈពេលកន្លះខែទៀតអាចប្រឈមការខូចខាត ដោយងាប់តែម្តងបើមានភ្លៀងធ្លាក់រយៈពេល៧សប្តាហ៍ទៀតអាចសង្ឃឹមទទួលបានផលបានខ្លះ ព្រោះភាគច្រើនស្រូវសែនក្រអូបដែលកំពុងធ្វើខ្លួនដាក់គ្រាប់ និងខ្លះទៀតកំពុងទំជាបណ្តើរមានភាគតិចណាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4796 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
96339 នាក់
ខែនេះ :
549455 នាក់
3 ខែនេះ :
1115299 នាក់
សរុប :
17817859 នាក់