ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អ្នករត់ម៉ូតូឌុបនៅក្បាលស្ពាន ប៉ះទង្គិចគ្នាមួយប្រាវជាមួយក្រុមសន្តិសុខ ម៉ូតូឌុបប្រចាំកាស៊ីណូក្រោនស្ទីង ប៉ោយប៉ែត
Fri,19 July 2019 (Time 01:02 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 509នាក់)


ខេត្តបន្ទាយមានជ័យ៖នាវេលាម៉ោងប្រមាណជា១០ព្រឹក ថ្ងៃសុក្រ ៣រោច ខែ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីផ្ទុះសារាយគ្នាមួយបានកើតឡើងរវាង ម៉ូតូឌុប ប្រចាំនៅក្បាលស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងម៉ូតូឌុប ដែលគ្រប់គ្រង និងបង់លុយឲ្យសន្តិសុខ កាស៊ីណូក្រោនស្ទីង បង្កឲ្យមានការភ្ញាក់ផ្អើល។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មូលហេតុដែលឈានដល់ការផ្ទុះសារាយគ្នា បង្កឲ្យមានហិង្សា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺផ្ដើមចេញពីការនិយមបក្សពួក នឹងទាក់ម៉ូយខុសកន្លែងដែលខ្លួនបង់លុយ។

បើតាមប្រភពពីអ្នករត់ម៉ូតូឌុបដូចគ្នា នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមសន្តិសុខ និងក្រុមអ្នករត់ម៉ូតូឌុប ពាក់អាវកាក់ព្រុំ២០១ ប្រចាំនៅស៊ីណូក្រោនស្ទីង បានធ្វើសកម្មភាពចាប់វាយ និងផ្ដួលម៉ូតូ ព្រមទាំងចាប់វាយខ្នោះ នៅលើផ្លូវសាធារណៈ ខាងមុខស៊ីណូក្រោនស្ទីង មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដូចជាចោរប្លន់អញ្ចឹង។

ប្រភពដដែលបន្តថា ជនរងគ្រោះដែលត្រូវបានក្រុមសន្តិសុខ និងអ្នករត់ម៉ូតូឌុបប្រចាំនៅកាស៊ីណូក្រោនស្ទឹង ចាប់វាយខ្នោះធ្វើបាបដូចអ្នកទោស រួចនាំយកទៅប៉ុស្តិ៍ក្នុងកាស៊ីណូរបស់ខ្លួននោះមានឈ្មោះ ម៉ុង អាយុ២៤ឆ្នាំ ជាអ្នករត់ម៉ូតូឌុបប្រចាំនៅក្បាលស្ពាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចុះទៅធ្វើការសម្របសម្រួល រហូតមកដល់វេលាម៉ោងជាង១១ ទើបធ្វើការដោះលែងមកវិញ។

ពាក់ព័ន្ធទៅនឹងការប្រើអំពើហិង្សាពីសំណាក់សន្តិសុខ និងអ្នករត់ម៉ូតូឌុបប្រចាំនៅកាស៊ីណូក្រោនស្ទីងខាងលើ ត្រូវបានមហាជនលើកឡើងថា ជារឿងឃោរឃៅព្រៃផ្សៃបំផុត គ្រាន់តែរឿងចាប់ម៉ូយសោះ បែរជាចាប់ផ្តួលម៉ូតូ វាយខ្នោះមើលតែអ្នកទោសទៅហើយនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5829 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97372 នាក់
ខែនេះ :
550488 នាក់
3 ខែនេះ :
1116332 នាក់
សរុប :
17818892 នាក់