ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មេបញ្ជាររង កងរាជអាវុធហត្ថ ស្រុកចន្ទ្រា​ម្នាក់ ជិះម៉ូតូបុកសត្វឆ្កែ ដួលបោក បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធម៌
Mon,01 July 2019 (Time 09:51 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 467នាក់)


ខេត្តស្វាយរៀង៖មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកចន្ទ្រា ខេត្ត​ស្វាយរៀងម្នាក់ បានស្លាប់បាត់ប​ង់ជីវិតនៅ​និងកន្លែង បន្ទាប់ពី​ជិះម៉ូតូបុកសត្វ​ឆ្កែដែលកំពុង​រត់កាត់​ពេញ​ទំហ៊ឹង។

ករណីនេះបានកើតឡើង​កាលពីវេលាម៉ោង១៤និង៥០​នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៩ នៅ​តាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៤២/១៤៣ ស្ថិតក្នុងភូមិដើមពោធិ ឃុំ ស្វាយ​តាយាន ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។

សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ ឆែល ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ មានឋានៈជាមេបញ្ជាការរង រស់នៅភូមិពោធិ ឃុំមេស ថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយ​រៀង បើកបរ ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង ១H ៦៦៧០ បាន​ជួប​គ្រោះថ្នាក់ចរាចរណ៍ ដោយបុកសត្វ​ឆ្កែ បណ្តាល​ឲ្យ​ដួលស្លាប់​នៅនឹង​កន្លែងកើតហេតុ​។

បើតាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ​គេឃើញមានបុរសម្នាក់ បាន​ជិះម៉ូតូក្នុងគោលដៅ​ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានសត្វឆ្កែ រត់​កាត់ផ្លូវ ក៏​បុកពេញទំហ៊ឹង បណ្តាលឲ្យបុរស ជាអ្នកបើកប​រដួលបោកទៅ​និងថ្នល់ប្រកាច់ស្លាប់​ភ្លាមៗ​​នៅនិង​កន្លែងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះធ្វើកោសល្យវិច្ឆ័យ រួចប្រគល់​សាកសពជូន​ក្រុមគ្រួសារ ដើម្បី​យកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820875 នាក់