ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយន្តធុនធំ បុកនឹងកិនម៉ូតូ១គ្រឿង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីបើកបរវ៉ាងជែងមិនផុត
Wed,17 July 2019 (Time 06:30 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 469នាក់)


ខេត្តកណ្តាល៖កាលពីវេលាម៉ោង០៩ និង២៩នាទី ថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងរវាងម៉ូតូនឹងរថយន្តធំ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល បណ្ដាលឲ្យមនុស្សចំនួន២នាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ។

បើតាមកម្លាំងសមត្ថកិច្ចបានឲដឹងថា មុនពេលកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក SUZUKI SMASH REVO C110 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1F-6205 បើកបរដោយឈ្មោះ និត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅខេត្តព្រៃវែង (មិនពាក់មួកសុវត្ថិភាព ស្លាប់ អូសម៉ូតូនិងអ្នកបើកបរជាប់នឹងរថយន្ត)។
មានអ្នករួមដំណើរម្នាក់ ឈ្មោះ ធី វណ្ណថង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិចន្លោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល(មិនពាក់មួកសុវត្ថិភាព ស្លាប់នៅកន្លែងកើតហេតុ)។

ដែលបើកបរមានទិសដៅពីត្បូង ទៅជើង (ភ្នំពេញ-បាត់ដំបង) លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបរម៉ូតូបានបើកឡើងវ៉ាជែងរថយន្តតូចមួយគ្រឿងដែលកំពុងបើកបរស្របទិសនៅខាងមុខ វ៉ាមិនផុតបានបុកចំស្តុបខាងឆ្វេងនៃរថយន្តនោះ បណ្តាលអោយដួលខ្ទាតម៉ូតូអ្នកបើកបរ និងរួមដំណើរនៅលើកណ្តាលទ្រូងផ្លូវ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកHYUNDAI ពណ៍ស+ខៀវ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-1508 បើកបរដោយឈ្មោះ ហ៑ុន សាន្ត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិវិហារខ្ពស់ ឃុំសួង ក្រុងសួង ខេត្តត្បូងឃ្មុំ (អ្នកបើកបរឃាត់ខ្លួន)។

មានអ្នករួមដំណើរចំនួន០២នាក់
១/-ឈ្មោះ ណែម សុធុល ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិវិហារខ្ពស់ ឃុំសួង ក្រុងសួង ខេត្តត្បួងឃ្មុំ។
២/-ឈ្មោះ ម៉ី សាម៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំត្នោត ស្រុកកញ្រ្ជាច ខេត្តព្រៃវែង។
អ្នកបើកបររថយន្តនោះជាន់ហ្វ្រាំងមិនទាន់បានកិនពីលើ អ្នករួមដំណើរម៉ូតូស្លាប់នៅកន្លែងកើតហេតុ រឺឯអ្នកបើកបរ និងម៉ូតូអូសជាប់នៅក្រោមរថយន្ត ដែលព្យាយាមបើករត់គេចរហូតជិតដល់សាលាឃុំកោះចិន អ្នកបើកបររថយន្តបានឈប់រថយន្តរួចរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចធ្វើការ សហការគ្នាដេញចាប់ឃាត់ខ្លួនបាន ដើម្បីយកមកសាកសួរ និងបំពេញនីតិវិធីច្បាប់។

ក្រោយពីកើតហេតុ សពជនរងគ្រោះទាំងពីរនាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកមធ្យោបាយពាក់ព័ន្ធករណី ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកពញាឮ ដើម្បីបន្តនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820743 នាក់