ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គណៈកម្មការ ធនធានធម្មជាតិ សរុបលទ្ធផល នៃការត្រួតពិនិត្យ និងចាប់បានវត្ថុតាងឈើល្មើសច្បាប់ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែកក្កដា
Tue,16 July 2019 (Time 08:00 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 530នាក់)


ខេត្តមណ្ឌលគិរី៖នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ សរុបលទ្ធផល ដែលគណៈកម្មការធនធានធម្មជាតិត្រួតពិនិត្យចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ រួមមាន៖
១/ក្នុងទីតាំងក្រុមហ៊ុន (ម៉ាស្ទ័រ ខេសាន់)
បានចុះស្រាវជ្រាវ រកឃើញវត្ថុតាង ឈើល្មើសច្បាប់ សរុបចំនួន១២១ដុំ ស្មើ ១០៩ម៉ែត្រគូប៤២៧(ឈើថ្មី៦៥ដុំស្មើ៤១ម៉ែត្រគូប៨៣០ )។
២/ក្រុមហ៊ុន (យ៉ាង ចាវ)វត្ថុតាងល្មើសច្បាប់មានសរុបចំនួន១៦៥៣កំណាត់ ស្មើនឹង ១៣៤៨ម៉ែត្រគូប២៧៩ (ជាឈើថ្មី) ក្នុងនោះមានឈើមូលកប់ក្នុងដីចំនួន២២៦កំណាត់ ស្មើនឹង១៩៩ម៉ែត្រគូប១០៨ឈើមូល រាយប៉ាយចំនួន១០៣០ កំណាត់ (ស្មើនឹង៩៥៥ ម៉ែត្រគូប0២២) និងឈើជ្រុងរាយប៉ាយចំនួន៣៧៩កំណត់ ស្មើនឹង ១៩៩ម៉ែត្រគូប១៤៩ វត្ថុតាងមធ្យោបាយគ្រឿងចក្រចំនួន២គ្រឿងមានអេស្កាវ៉ាទ័រចំនួន១គ្រឿងនិងអាប៊ុលចំនួន១គ្រឿង។
៣/ក្រុមហ៊ុន (ថាច់ វូដ)វត្ថុតាងល្មើសច្បាប់ សរុប៦៤៥កំណាត់ ស្មើ៣៤១ម៉ែត្រគូប៧១៧ ក្នុងនោះមានឈើជ្រុង ប្រភេទលេខ១ចំនួន៦២៧កំណាត់ស្មើនឹង៣២៥ ម៉ែត្រគូប៧៣៨ ឈើហ៊ុបមូលប្រភេទលេខ១ ចំនួន១៨កំណាត់ ស្មើ នឹង(១៥ម៉ែត្រគូប៩៧៩)។

លទ្ធផលសរុបទាំងបីក្រុមហ៊ុន រួមមាន ៖
១/ឈើចំនួន២៣៦៣កំណាត់ស្មើ១៧៣១ម៉ែត្រគូប៨២៦។
២/មធ្យោបាយល្មើសច្បាប់ចំនួន៩គ្រឿងរថយន្តប៉ាកុង៤គ្រឿងបានបំផ្លាញចោលនិងគ្រឿងចក្រ៥គ្រឿងទៀតគ្មានបិទស្លាកសំគាល់របស់ជំនាញមន្ត្រីរដ្ឋបាលព្រៃឈើនោះទេ។

៣/គ្រឿងចក្រ យានយន្ត ដែលនៅទីតាំងក្រុមហ៊ុនម៉ាស្ទ័រខេសាន់ និងក្រុមហ៊ុនយ៉ាងចាវបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងកងរាជ អាវុធហត្ថ ខេត្តមណ្ឌលគិរី ជានាក់ទទួលថែររក្សា។

ដោយឡែកគ្រឿងចក្រ យានយន្ដដែលនៅក្រុមហ៊ុនថាច់វូដ បានប្រគល់ជូនតំណាងក្រុមហ៊ុនជាអ្នកទទួល ថែរក្សាដោយមានមេធាវីដឹងឮត្រឹមត្រូវ។

៤/ឈើជាវត្ថុតាងបទល្មើស បានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីជាអ្នកទទួលថែរក្សា។

៥/បានបញ្ជូន ជនសង្ស័យ04នាក់ ទៅតុលាការ ខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។

៦/មានដីកាបញ្ជាឱ្យចូលខ្លួនចំនួន៥នាក់ទៀតដែលមានការជាប់ពាក់ព័ន្ធ ដើម្បីឱ្យចូលខ្លួន ឆ្លើយបំភ្លឺក្នុងដំណើររឿងឃុបឃិតគ្នា កាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ដែលគណៈកម្មការធនធានធម្មជាតិចុះបង្ក្រាបបានសម្រេច លទ្ធផល និងភស្តុតាងជាច្រើនដូចខាងលើនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2444 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
93987 នាក់
ខែនេះ :
547103 នាក់
3 ខែនេះ :
1112947 នាក់
សរុប :
17815507 នាក់