រាជអាវុធខេត្តកំពង់ស្ពឺ បិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញឆមាសទី១ ឆ្នាំ២០១៩
ខេត្តកំពង់ស្ពឺ៖នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ រាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញឆមាសទី១ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ។
សូមជំរាបដែរថា៖ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរជំនាញទាំង៥ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកស្នាក់ការសន្តិសុខ កងអនុសេនាធំចល័ត នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងសិក្ខាកាមផងដែរ៕