ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយន្ត​ដឹក​ទំនិញ​មួយគ្រឿង​ រអិល​ធ្លាក់​ផ្លូវ​ នៅ​ចំណុច​អន្ទង់អាំង​ធំ​ ស្រុកបូទុមសាគរ សំណាងល្អមិនមានអ្នកស្លាប់
Mon,15 July 2019 (Time 06:40 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 465នាក់)


ខេត្ត​កោះកុង​៖វេលា​ម៉ោង​៨​ នឹង១៥នាទីព្រឹកនៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ​២០១៩​ មាន​ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយ រថយន្តដឹកទំនិញមួយគ្រឿង រអិល​ធ្លាក់​ផ្លូវ​ នៅលើ​ផ្លូវជាតិ​លេខ​៤៨​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៦១-៦២​ នៅ​ចំណុច​អន្ទង់​អាំ​ងធំ​ ស្ថិត​ក្នុងភូមិ​ជី​មា​ល​ ឃុំ​អណ្តូងទឹក​ ស្រុក​បូ​ទុម​សាគរ​​ សំណាងល្អមិនមានអ្នកគ្រាន់តែគ្រាន់តែខូចខាតរនាំងសុវត្តិភាពនៅដងផ្លូវ។

បើតាម​សមត្ថកិច្ច​ បានឲ្យដឹងថា​ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​នោះ​ ម៉ាក​ ហ៊ីយ៉ាន់ដាយ​ (Hyundai)​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ ៣A-៤០០០​ បើកបរ​ដោយ​ឈ្មោះ​ ប៉ិច​ រដ្ឋ​មុន្នី​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ បើកបរ​ក្នុង​ទិស​ដៅ​ពី​ខេត្តកំពត​ មក​ខេត្តកោះកុង​ បានរអិលធ្លាក់ផ្លូវ ជាន់​ហ្វ្រាំង​មិនស៊ី នៅចំណុចកើតហេតុខាងលើ បណ្តាល​ឲ្យ​មនុស្សរង​របួសស្រាល​ នឹងរនាំងសុវត្តិភាពដងផ្លូវខូចខាតចំនួន​០៤​ផ្ទាំង​។​

​​ក្រោយពីកើតហេតុភ្លាមកម្លាំងសមត្ថកិច្ច បាន​ចុះ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ និង​សំរួល​សណ្តាប់ធ្នាប់​ នៅ​កន្លែង​កើតហេតុ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4916 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
96459 នាក់
ខែនេះ :
549575 នាក់
3 ខែនេះ :
1115419 នាក់
សរុប :
17817979 នាក់