ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំស្តីពីការអនុវត្ត បញ្ហាប្រឈម និងទិសដៅបន្ត លើការផ្តល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញ-ចូលតែមួយ
Tue,16 July 2019 (Time 07:28 AM)
ដោយ ៖ ឆន្ន:កូនខ្មែរ (ចំនួនអ្នកអាន: 447នាក់)


ខេត្តកំពត:ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្ត បញ្ហាប្រឈម និងទិសដៅបន្ត លើការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញ-ចូលតែមួយ នៅសាលប្រជុំសាលាខេត្តកំពត កាលពីព្រឹក ថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដែលពាក់ព័ន្ធ នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក សរុប៤៣នាក់។

ឯកឧត្តម​ អភិបាលខេត្ត​ បានធ្វេីការបូកសរុប​ និងដាក់ចេញនូវគោលការណ៍ដែលត្រូវអនុវត្តមួយចំនួនមានជាអាទ៍៖
-រាល់ការស្នេីសុំសេវា​ ត្រូវអនុវត្តតាមនីតិវិធី​អង្គភាពច្រកចេញចូលតែមួយ​ខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង​ ស្រុក។
-មន្ទីរ​ អង្គភាពពាក់ព័ន្ធត្រូវបញ្ឈប់ការទទួលសេវា​ ហេីយប្រគល់សេវាមកអនុវត្តនៅអង្គភាពចេញចូលតែមួយខេត្ត។
-ការសាងសង់សំណង់គ្រប់ប្រភេទ​ត្រូវមានច្បាប់អនុញ្ញាត​ ហេីយត្រូវត្រួតពិនិត្យការសាងសង់​ ធានាអោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
-ក្រុង​ ស្រុកត្រូវធ្វេីរបាយការណ៍មកខេត្តអំពីក្រុមហ៊ុនដែលបានជីករណ្តៅដី​ កាយក្រួសក្រហម​ និងធ្វេីអាជីវកម្មរ៉ែ​ ដេីម្បីងាយស្រួលត្រួតពិនិត្យបង់សួយសារចូលថវិកាជាតិ។

បញ្ជាក់:ឯកឧត្តម​ បានកំណត់រយៈពេលបីខែម្តង​ ដេីម្បីរៀបចំកិច្ចប្រជុំ​ តាមដានការអនុវត្តនៃការផ្តល់សេវារដ្ឋបាលនៅអង្គភាព​ច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង​ ស្រុក​ ទូទាំងខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7391 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98934 នាក់
ខែនេះ :
552050 នាក់
3 ខែនេះ :
1117894 នាក់
សរុប :
17820454 នាក់