បណ្ដេញជនជាតិវៀតណាម ចំនួន១២នាក់ទៅស្រុកកំណើតវិញ បន្ទាប់ពីឆ្លងដែន មករកស៊ីលក់ឆ្នោត នៅក្រុងបាវិត
ខេត្តស្វាយរៀង៖កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត និងកម្លាំងវរសេនាតូច នគរបាលការពារព្រំដែនលេខ៦០៩ ចុះជួយក្រុងបាវិត ដឹកនាំដោយលោកអនុសេនីយ៍ឯក គោយ យៀង អធិការរងទទួលការងារអន្តោប្រវសន៍ បានចុះធ្វេីរដ្ឋបាល និងត្រួតពិនិត្យជនបរទេស ដែលចូលមករកស៊ីក្នុងក្រុងបាវិត ក្នុងនោះបានរកឃើញជនបរទេស (ជនជាតិវៀតណាម) ដែលឆ្លងដែនដោយខុសច្បាប់ មករកស៊ីលក់ឆ្នោត នៅក្នុងទឹកដីក្រុងបាវិត ចំនួន១២នាក់ ស្រី ០៤នាក់ និងដកហូតសន្លឹកឆ្នោត ៥០៦សន្លឹកកាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។
ក្រោយពីត្រួតពិនិត្យ និងឃាត់ខ្លួនមកសួរនាំសមត្ថកិច្ច បានធ្វេីកិច្ចសន្យាអប់រំជនជាតិវៀតណាមទាំង១២នាក់ និងបណ្តេញចេញទៅប្រទេសដើមវិញហើយ៕