ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រាជអាវុធហត្ថលើផ្ទៃប្រទេស ប្រារព្វពិធីរំលឹកខួប២៦ឆ្នាំ នៃការបង្កើតស្ថាប័នរបស់ខ្លួន នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ
Mon,15 July 2019 (Time 11:10 AM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 497នាក់)


ខេត្តត្បូងឃ្មុំ​៖កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួប២៦ឆ្នាំ នៃការបង្កើតស្ថាប័នរបស់ខ្លួននៅក្នុងទឹកដីខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា នៅក្នុងពិធីរំលឹកខួប​២៦ឆ្នាំ នៃការបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេសនេះដែរ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក៏បានសម្ពោធបើកការដ្ឋានសាងសង់អគារថ្មីមួយរបស់ខ្លួន ដើម្បីជាការអបអរដល់ថ្ងៃបង្កើតកងរាជអាវុធហត្ថ១៤ កក្កដា ១៩៩៣ - ១៤កក្កដា ២០១៩ ផងដែរ។

អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលចាប់ផ្តើមបញ្ចុះបឋមសិលាកសាងនេះ គឺជាសំណង់ជំហានដំបូងនៅលើផ្ទៃដី ៣០.៧០០ម៉ែត្រការ៉េ ទំហំអគារទទឹងប្រវែង​១១ម៉ែត្រ បណ្តោយប្រវែង​៥៦ម៉ែត្រ កម្ពស់​៣ជាន់ប្រើប្រាស់ថវិកាចំនួន ៦២០.០០០ដុល្លារអាមេរិក និងត្រូវប្រើរយៈពេលសាងសង់ប្រមាណ​៣៦ខែ។

ថវិកាសម្រាប់ការសាងសង់នេះ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺចូលរួមចំនួន​១០ម៉ឺនដុល្លារ ដើម្បីចាប់ផ្តើមការដ្ឋាន ក្រៅពីនេះ និងបន្តចលនាសប្បុរសជន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6117 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97660 នាក់
ខែនេះ :
550776 នាក់
3 ខែនេះ :
1116620 នាក់
សរុប :
17819180 នាក់