ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចក្រឡាហោម ស ខេង នឹងដាក់ចេញវិធានការថ្មី ​សម្រាប់អ្នកជិះម៉ូតូ អត់ពាក់មួកសវត្ថិភាព
Sat,13 July 2019 (Time 10:06 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 501នាក់)


ខេត្តព្រៃវែង៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមាន​ប្រសា​សន៍​បែបនេះ ​ក្នុងឱកាសដែលសម្តេច​អញ្ជើញ​ជាអធិបតី​ក្នុងពិធីបុណ្យ​បញ្ចុះខណ្ឌសីមា​ព្រះវិហារ និងឆ្លងសមិទ្ធផល​នានា នៅវត្តបុញ្ញខេត្តារាម(ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំព​ង់​លាវ ក្រុង/ខេត្តព្រៃវែង នាព្រឹកថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងពិធីនេះសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា អត្រាគ្រោះថ្នាក់ចរាចរណ៍​នៅកម្ពុជា​មិនមាន​ការថមថយនោះឡើយ ហើយក្នុងរយៈ​ពេល៦ខែ ឆ្នាំ២០១៩នេះ គ្រោះថ្នាក់​ចរាចរណ៍​បានកើន​ជាង​១០០ករណី បើធៀបរយៈពេ​លដូចគ្នាទៅនឹងឆ្នាំ២០១៨​។
សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា ចំនួនអ្នកស្លាប់ និងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរ​ណ៍​នេះនៅ​តែមានការកើនឡើង។
សម្តេចក្រឡាហោម បានមើលឃើញថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីការមិនគោរព​ច្បាប់​ចរាចរណ៍​របស់អ្នកបើកបរ ​ហើយក៏​បានកត់សម្គាល់ដែរថា ចំនួនអ្នកបើក​បរម៉ូតូមិន​ពាក់មួកសុវត្ថិ​ភាព​នៅតែមានចំនួនច្រើនផងដែរ។

បើតាមសម្តេចក្រឡាហោម ស ខេង វិ​ធានការថ្មី​ដែល​ដាក់ចេញនេះ គឺនឹងឱ្យមន្ត្រីនគ​របាលចរាចរ​ណ៍​ឃាត់ខ្លួនរាល់អ្នកបើ​កបរម៉ូតូមិនពាក់មួកសុវត្ថិភាព។​តែមិនយកម៉ូតូទៅ​ណានោះទេ ទុកឱ្យម្ចាស់​ម៉ូតូ​មើលថែខ្លួនឯង ហើយត្រូវ​ទាក់ទងទៅសាច់ញាតិ ឬរកវិធីណារកមួកសុវត្ថិភាព​មកពាក់ ឱ្យបាន​សិន​ទើបអនុញ្ញាតឱ្យធ្វើដំណើរទៅមុខបន្ត​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7307 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98850 នាក់
ខែនេះ :
551966 នាក់
3 ខែនេះ :
1117810 នាក់
សរុប :
17820370 នាក់