ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ថ្នាក់ដឹកនាំខេត្តទាំង៥ដែលផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក សូមចុះពិនិត្យតាមដានដល់ទីតាំងផ្ទាល់ ដើម្បីចាត់វិធានការបានទាន់ពេលវេលា
Sat,13 July 2019 (Time 06:55 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 444នាក់)


រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​មានការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្រ្វិកនៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនូ​ន សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ទាំង​អ​ស់ ត្រូវ​ចុះ​ទៅ​ដល់ទី​កន្លែង​កើត​ជំងឺ​ផ្ទាល់​ដើម្បី​ចាត់វិធានការ​ឱ្យ​ទាន់​ពេលវេលា​ ។

លោក ផៃ ស៊ី​ផា​ន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ឱ្យ​​តាម​បណ្តាញ​សង្គម ​នៅ​ថ្ងៃ​១២ ខែកក្កដា ​នៅ​ក្នុង​កិច្ច ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​បណ្ដា​ខេត្ត ដែល​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក សូម​ចុះ​ពិនិត្យ​តាមដាន​ដល់ទី​តាំង​ផ្ទាល់ ដើម្បី​ចាត់វិធានការ​បាន​ទាន់​ពេលវេលា​។

សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​១១ កក្កដា​ កន្លង​មកនេះ ​លោក នូ វ​និ​កា ប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​បាន​ថ្លែង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន​ថា ជំងឺប៉េស្ត​ជ្រូក​ជា​ជំងឺឆ្លង​រាតត្បាត​ធ្ងន់ធ្ងរ​បង្ក​ដោយ​វីរុស​ឆ្លង​រាល​ដា ល​យ៉ាង​ឆាប់រហ័ស នៅ​លើ​សត្វ​ជ្រូក​គ្រប់​ប្រភេទ​តាម​រយៈ​ការ​ចម្លង​ផ្ទាល់​រវាង​ជ្រូក ស្រុក និង​ជ្រូកស្រុក ជ្រូកស្រុក និង​ជ្រូកព្រៃ ឬដោយ​ប្រយោល វីរុស​អាច​រស់នៅ​បាន​យូរ​ក្នុង​សាច់​ជ្រូក ផលិតផល​សាច់​ជ្រូក​។

សូម​រំលឹក​ថា ការ​ផ្ទុះ​ឡើង​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិកនៅ​ប្រទេស​វៀតណាម កំពុង​គំរាមកំហែង​ដល់ទី​ផ្សារ​ជ្រូកនៅ​កម្ពុជា ខណៈ​មន្ត្រី​ជំនាញ​បាន​អះ​អា ង​ថា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក គឺ​មិន​ឆ្លង​ដល់​មនុស្ស​ឡើយ​។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ខេត្ត​របស់​កម្ពុជា​ចំនួន​៥​ហើយ មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដ៏​កាច​សាហាវ​មួយ​នេះរួម​មាន ៖ ខេត្តរតនគិរី ,​ត្បូងឃ្មុំ , ស្វាយ​រៀង តាកែវ​និង​កណ្ដាល​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2288 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
93831 នាក់
ខែនេះ :
546947 នាក់
3 ខែនេះ :
1112791 នាក់
សរុប :
17815351 នាក់