ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រទះឃើញសពបុរសម្នាក់ នៅ​ចំណុច​ស្ពាន​ព្រែក​រូង​ទី​២ សង្ស័យ​ករណី​ប្លន់​សម្លាប់​យក​រថយន្ត
Mon,01 July 2019 (Time 05:24 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 436នាក់)


ខេត្តកណ្តាល​៖កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មានករណីដែលបង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​មួយបានកើតឡើង ដោយប្រជាពលរដ្ឋបានប្រទះឃើញ​សាកសពបុ​រសម្នាក់ ដែលផ្លុ​ង​ចោល​នៅ​ចំ​ណុច​ស្ពាន​ព្រែក​រូង​ទី​២ ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូ​ម៉ែត​លេខ ២៨-២៩ ភូមិ​អន្លុង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។ ​

ក្រោយពីទទួលព័ត៌មាននេះភ្លាមសមត្ថកិច្ច​ជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ ​សង្ស័យ​ជាក​រណី​ឃាតកម្ម​សម្លាប់​​ប្លន់​យក​រថយន្ត​ពី​ជនរងគ្រោះ​។វត្ថុតាង​នៅកន្លែងកើតហេតុដែលសមត្ថ​កិច្ច​រកឃើញ​រួមមាន​៖​រ៉ូឡូ​ភ្លើងពណ៌​លឿង​០១ មាន​ខ្សែ​ភ្លើងពណ៌​លឿង​មួយ​កំណាត់ប្រវែង២,៦៤​ម៉ែត្រ ជាប់​នឹង​រ៉ូឡូ​,ខ្សែក្រវ៉ាត់​ក្បាល​ដែក​មាន​រូប​ក្បាល​ខ្មោច​​០១មាន​ប្រវែង១,០៩​ម៉ែត្រ​និងខ្នើយ​​០១​។​

បើតាមលោក អ៊ា​វ ចំរើន ស្នងការ​ដ្ឋាននគរបាលខេត្តកណ្តាល​បាន​​ឲ្យដឹងថា​៖ជនរងគ្រោះ​មានឈ្មោះ មឿ​ក សុភ័ណ ភេទ​ប្រុស អាយុ​៣៧ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

លោកបញ្ជាក់ថា​៖ករណីនេះ​ជា​អំពើ​សម្លាប់​ប្លន់​យក​រថយន្ត​ពី​ជនរងគ្រោះ ដែល​បាន​ជួល​ដឹក​មនុស្ស​ចេញ​ពី​ក្រុង​ប៉ោយប៉ែត ហើយខ​ណៈ​នេះ​កម្លាំង​ជំនាញ​កំពុង​ធ្វើការតាមដាន​និង​ស្រាវជ្រាវ ដើម្បី​ស្វែង​រក​ឃាតករ​យកមក​ផ្តន្ទាទោស​តាមច្បាប់។​
​​​បច្ចុប្បន្នជនរងគ្រោះក្រោយពីពិនិត្យ និងធ្វើកោសល្យវិ​ច្ច័​យ​ រួចប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6550 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98093 នាក់
ខែនេះ :
551209 នាក់
3 ខែនេះ :
1117053 នាក់
សរុប :
17819613 នាក់