ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីក្រោមឱវាទ បើកយុទ្ធនាកា​រសំអាត ​អនាម័យ បរិស្ថាន នៅទូទាំងក្រុងព្រះសីហនុ
Sat,13 July 2019 (Time 04:34 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 448នាក់)


ខេត្តព្រះសីហនុ៖​នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៩ ឯ​កឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹក​នាំ​ក្រុមការងារ បើកយុទ្ធនាការសំអាតសំរាមនៅទូ​ទាំងក្រុងព្រះសីហនុ ដោយបែង​ចែកជាបួន​គោលដៅ​រួមមាន:ក្រុមទី១ ​នៅឆ្នេរអូឈើទាល មុខភូមគ្រឹះសម្ដេចតេ​ជោនាយករដ្ឋមន្ត្រី,ក្រុមទី២ នៅឆ្នេរឯ​ករាជ្យ បរិវេណសួនច្បារឆ្នេរឯករាជ្យ ,ក្រុមទី៣ សួ​នមហោស្រប មុខមន្ទីរទេសចរណ៍ និងក្រុមទី៤ ​នៅវិទ្យាល័យនិងបឋមសិក្សាហ៊ុន សែនឃ្លាំងលើ​ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ អ្នកស្មគ្រ័ចិត្ត ក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋជិត៥.០០០នាក់ នឹងគ្រឿង​ចក្រជិត២០០គ្រឿង ដើម្បីដឹកជញ្ជូនទៅ​កាន់ទីលានចាក់សំរាម។

ឯកឧត្តមអ​ភិបាលខេត្តបានបញ្ជាក់ថា សំរាមដែលនៅ សេសសល់ក្នុងខេត្តព្រះសីហនុ ពិតជាមានចំ​នួនយ៉ាងច្រើន សំរាមកើនឡើងដោយសារតែមនុស្សជាអ្នកប្រើប្រាស់ រយៈពេលកន្លងមក សំរាមពិត​ជាលើសពីតម្រូវការ នៃការដឹកជញ្ជូនចេញ ធ្វើឲ្យសំរាមនៅសេសសល់ជាបន្តបន្ទាប់។

​ឯកឧត្តមបាន​បន្តថា:ខ្ញុំជឿជាក់ថា លោកអភិបាលក្រុង និងប្រធានមន្ទីរបរិស្ថាន បានរៀបចំបែងចែក ទៅតាមគោលដៅគំនរសំរាមនៅក្នុងក្រុងរបស់យើងមានសម្ភារៈ ឧបករណ៍ផ្សេងៗទៀត ដើម្បីសម្អាត​សំរាមក្រុងព្រះសីហនុ។
សំរាមមិនមែនជាករណីដែលគួរស្អប់ខ្ពើមនោះទេ តែអ្នកដែល ប្រើប្រាស់ចោលសំរាមតាមដង​ផ្លូវសា​ធារណទើបជារឿងដែលយើង ស្អប់ខ្ពើម។

ឯកឧត្តមអភិបាលខេត្ត​បានបន្តទៀតថា: វិធានការសំអាតសំរាម តាមរយៈការអប់រំ ការវេចខ្ចប់សំរាម​ឱ្យបានត្រឹមត្រូវ ប៉ុ​ន្តែយើងនៅខ្វះយន្តការសហការគ្នា និងការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ប៉ុន្តែសំរាមនូវ​រាយប៉ាយនៅតាមដងផ្លូវសាធារណៈ មុខគេហដ្ឋានរបស់ប្រជាពលរដ្ឋ ធ្វើឲ្យមានផល​ប៉ះពាល់ដល់កម្មវិធីសម្អាតសំរាម ប៉ះពាល់ភាពស្អាត នៃទីក្រុងរបស់យើង។
សុំឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្ត​បន្តការអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដែលជាអ្នកបង្កើតសំរាមនៅទូទាំង​ក្រុងព្រះសីហនុរបស់យើង ឱ្យពួកគាត់ចូលរួមវេចខ្ចប់ គ្រប់គ្រងសំរាមឱ្យមានអនាម័យ បរិស្ថានល្អ ចាប់ពីពេលនេះតទៅ ។ 

សំរាមធ្វើឲ្យបរិស្ថានមិនស្អាត ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព សំរាមបង្កគ្រោះ​ថ្នាក់ដល់សុខភាព​សាធារណៈរបស់​យើងគ្រប់គ្នា ផ្តើមចេញពីបញ្ហានេះ វានឹងក្លាយ ជាបញ្ហាប្រឈមដល់សុខភាព  កើតនូវជំងឺផ្សេងៗ មេរោគផ្សេងៗ គ្រោះថ្នាក់ដល់សុខភាព សំរាមធ្វើឲ្យប៉ះពាល់ដ​ល់ស្ថានភាពសេដ្ឋ​កិច្ច​ប្រជាពលរដ្ឋ​នៅទីនេះផងដែរ ព្រោះថាអ្នកទេសចរទាំងឡាយ អ្នកធ្វើដំណើរទាំងឡាយ អ្នកធ្វើ​ជំនួញទាំង ឡាយ គេពិតជាមិនចង់ឱ្យមានផលប៉ះ ពាល់សុខភាពរបស់គេនោះទេ ។

ជាមួយ​គ្នានោះដែរ ឯកឧត្តមបានសូមណូមពរឱ្យបងប្អូនទាំងអស់ ក្លាយខ្លួនទៅជាកម្លាំងចលករ​មួយយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសំរាមនៅក្នុងក្រុងព្រះសីហនុ របស់យើងក្នុងការប្រមូល និងដឹក​សំរាម​ចេញ អ្វីដែលសំខាន់ គឺការអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលា​យទៅដល់បងប្អូនប្រជាព​លរដ្ឋ ក្នុងការវេចខ្ចប់ទុកដាក់សំរាម និងការបញ្ចេញសំរាមទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6670 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98213 នាក់
ខែនេះ :
551329 នាក់
3 ខែនេះ :
1117173 នាក់
សរុប :
17819733 នាក់