ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដឹកនាំ​មន្រ្តីក្រោ​មឱវាទ នាំយក​ទៀន​ព្រះវស្សា​ប្រគេន​ព្រះសង្ឃ គង់នៅវត្តចំនួន២៩ទូទាំង​ខេត្ត
Fri,12 July 2019 (Time 07:41 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 544នាក់)


ខេត្ត​មណ្ឌលគិរី៖នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាល​ខេត្តមណ្ឌលគិរី និងលោកជំទាវ និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួម​ទាំងមន្រ្តីក្រោមឱវាទ បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២៩ ទូទាំងខេត្តមណ្ឌលគិរី ។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត បានប្រគេនទេយ្យទាន និង​គ្រឿងឧបភោគបរិ​ភោគមួយចំ​នួន​ដល់​ព្រះសង្ឃ​ទាំង២៩វត្ត នៅចំណុច​វត្ត​សែនមនោរម្យ ស្ថិត​នៅក្រុងសែនមនោរម្យ ខេត្ត​មណ្ឌ​លគិរី។ទេយ្យទាន និង​គ្រឿងឧបភោគបរិ​ភោគដែលត្រូវប្រគេនព្រះសង្ឃ ក្នុង១វត្ត ទទួលបាន ទៀន​ព្រះវស្សា១គូ គ្រឿងឧបភោគបរិភោគ និងបច្ច័យ៨០ម៉ឺនរៀល លោកតាអាចារ្យចំ​នួន៣៩នាក់​ ក្នុងម្នាក់ៗ ទទួលបានថវិកា​៧ម៉ឺនរៀល ចំណែក យាយជី តាជី ចំនួន១២នាក់ ក្នុងម្នាក់ៗ ទទួល​បានថវិកា២​ម៉ឺនរៀលផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ការនាំ​យក​ទៀន​ព្រះវស្សា និងទេយ្យទានផ្សេងៗ មកប្រគេន​ព្រះសង្ឃនេះ ត្រូវបាន​ធ្វើឡើង​នៅគ្រប់វត្ត​អារាមនៅ​ទូទាំងខេត្ត ពីព្រោះ​ព្រសង្ឃ​មិនអាចនិមន្តចេញ​ទៅបិណ្ឌបាត​នៅទីណា​បានទេ ក្នុងរយៈពេលបីខែនេះ។
ឯកឧត្តម បានបន្តថា ពិធីបុណ្យចូលព្រះវស្សានេះ ​ពុទ្ធបរិស័ទតែងតែនាំយក ទេយ្យទានផ្សេងៗ ទៅ​ប្រគេនព្រះសង្ឃតាមទី​វត្តអារាម ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធ អ្នកដែលបា​នចែកឋាន​ទៅ​កាន់​លោកខាងមុខ ក៏ដូចជាការចែក​រំលែកនូវការខ្វះខាតរបស់ព្រះសង្ឃនៅក្នុងវត្តអារាម និងការ​លើកតម្កើង​ប្រជាព​លរដ្ឋអោយចេះ​ធ្វើបុណ្យទានអោយបា​នច្រើន ដើម្បីចូលរួមចំណែកការកសាង សមិទ្ធផល​ផ្នែកវិស័យព្រះពុទ្ធសាសនា និងផ្នែកអា​ណាចក្រឲ្យមានរីកចំរើនរុងរឿងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7259 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98802 នាក់
ខែនេះ :
551918 នាក់
3 ខែនេះ :
1117762 នាក់
សរុប :
17820322 នាក់