ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួន​ជនសង្ស័យចំនួន៤នាក់ នៅ​ស្រុក​សំរោង​ទង​ ពាក់ពន្ឋ័ករណីប្រើប្រាស់ និងជួញដូរ​គ្រឿង​ញៀន
Fri,12 July 2019 (Time 06:57 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 497នាក់)


ខេត្ត​កំពង់ស្ពឺ​៖កម្លាំ​ងអធិការដ្ឋា​ននគរ​បាលស្រុកសំរោងទង​ ដឹ​ក​នាំ​ដោយ​លោកវរ​សេនីយ៍ឯ​ក​ ឃុត​ សុផល​ អធិ​ការ​ស្រុក​សំរោង​ទង​ ដោយមាន​ការចង្អុលណែនាំ​ពី​លោកឧត្ដមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​ដ្ឋាន​ន​គរបាល​ខេត្ត​ និងសម្របសម្រួល​និតិវិធីពីព្រះរាជអាជ្ញារ កម្លាំងសមត្ថកិច្ច​បានចុះ​បង្រ្កាប​មុខស​ញ្ញាសង្ស័​យជួញ​ដូ​រ និងប្រើប្រាស់គ្រឿងញៀនបានចំនួន៤នាក់​ កាលពីវេលា​ម៉ោង​១២:០០នាទី​ ថ្ងៃទី១១​ ខែកក្ក​ដា​ ឆ្នាំ​​២​០​១៩​ ​ចំណុចភូមិសំរោង​ ឃុំត្រពាំងគង​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​។

សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះរួមមាន៖
១.ឈ្មោះ ប៉ុក សាមុត ភេទប្រុស​ អាយុ៣១​ឆ្នាំ នៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ត​កំពង់ស្ពឺ។ 
២.​ឈ្មោះ ប៉ុក មឿន ភេទប្រុស​ អាយុ២៩ឆ្នាំ នៅ​ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ត​កំពង់ស្ពឺ។ 
៣.​ឈ្មោះ ប៉ុក  រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ត​កំពង់ស្ពឺ។ 
៤.ឈ្មោះ សេង វាសនា ភេទប្រុស អាយុ​១៩ឆ្នាំ នៅភូមិសំរោង ឃុំត្រពាំងគង ​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 
វត្ថុតាងដែលដកហូតបានរួមមាន៖
-​គ្រឿងញៀនបានចំនួន១៤កញ្ចប់ ក្នុងនោះមធ្យម​១កញ្ចប់​ 
-​ឧបករណ៍ប្រើប្រាស់១គ្រឿង  
-​ទូរស័ព្ទដៃជនសង្ស័យ​០២គ្រឿង
-​ម៉ូតូ០២​គ្រឿង និងលុយខ្មែរចំនួន​១៣៥០០០រៀល (ដប់បីម៉ឺនប្រាំពាន់រៀល )។ 

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំ​នាញខេត្ដ កសាងសំណុំរឿង បញ្ជូនទៅសា​លា​ដំ​បូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4604 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
96147 នាក់
ខែនេះ :
549263 នាក់
3 ខែនេះ :
1115107 នាក់
សរុប :
17817667 នាក់