ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីរជំនាញសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច នៅស្រុកប្រាសាទបាគង ចុះបិទការដ្ឋានជីកដី គ្មានច្បាប់អនុញ្ញាត
Tue,02 July 2019 (Time 12:50 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 559នាក់)


ខេត្តសៀមរាប:ការដ្ឋានរណ្តៅដីគ្មានច្បាប់អនុញ្ញាតមួយកន្លែង ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគ ខេត្តសៀមរាបត្រូវបានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប និងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោក មាស ជូរ៉ាវី ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្ត ដោយរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង ដឹកនាំដោយលោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង បានចុះបិទ កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងនោះដែរលោក សូរ ប្លាតុង ក៏បានឲ្យដឹងផងដែរថា ការដ្ឋានមួយនេះ គឺមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ ឬមន្ទីរជំនាញណាមួយឡើយ។

លោកបានបន្តទៀតថា ក្នុងរយៈពេលកន្លងមក ស្រុកបានឲ្យមន្ត្រីជំនាញ ចុះមកធ្វើការផ្អាកមិនឲ្យធ្វើអាជីវកម្មជីកដី ដោយខុសច្បាប់ ចំនួន២ដងរួចមកហើយ ដើមី្បឲ្យម្ចាស់ការដ្ឋានទៅធ្វើច្បាប់ទន្លាប់ឲ្យបានត្រឹមត្រូវផងដែរ ។ តែបែជាម្ចាស់ការដ្ឋាននេះ មិនគោរពការហាម ឃាត់របស់មន្ត្រីជំនាញ ថែមទាំងបន្តធ្វើការជីកកកាយដីដដែល។

ក្នុងការចុះពិនិត្យការដ្ឋាននោះ លោក មាស ជូរ៉ានី ក៏បានធ្វើការណែនាំមួយចំនួន ដោយបានគូសបញ្ជាក់ថា មន្ទីរ មានបំណងឲ្យការធ្វើអាជីវកម្មធនធានរ៉ែទាំងអស់ ត្រូវមានច្បាប់ត្រឹមត្រូវ និងត្រូវអនុវត្តតាមលក្ខខ័ណ្ឌអាជ្ញាបណ្ណ ឲ្យខានតែបាន និងបញ្ឈប់រាល់ការអនុវត្តខុសច្បាប់ បើនៅតែអនុវត្តខុស គឺត្រូវទទួលកំហុសចំពោះមុនច្បាប់ជាធរមាន ។

ក្នុងនោះដែរលោកក៏បានឲ្យដឹងថា ការដ្ឋានរណ្តៅដីស្ថិតនៅក្នុងស្រុងប្រាសាទបាគងមានចំនួន៤កន្លែង តែមានច្បាប់អនុញ្ញាតតែ ៣រណ្តៅទេ ហើយក៏បានកំពុងធ្វើអាជីវកម្មតែ១រណ្តៅប៉ុណ្ណោះ តែចំពោះការដ្ឋានរណ្តៅដីទីតាំងនេះពុំបានសុំអនុញ្ញាតច្បាប់ឡើយ។

ក្នុងនោះដែរក្រុមការងារ ក៏បានធ្វើកំណត់ហេតុ និង កិច្ចសន្យាជាមួយម្ចាស់ការដ្ឋាន ដោយបញ្ឈប់សកម្មភាពក្នុង ការជីកយកអាចម៍ដី និង ត្រូវទៅធ្វើការបង់ផាកពិន័យ ស្របតាម (មាត្រា ៣៥ថ្មី នៃច្បាប់វិសោធនកម្ម ស្តីពីច្បាប់ ការគ្រប់ គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ) ។ក្នុងនោះដែរក្រុមការងារ ក៏បានធ្វើការបិទក្លុំ( អេស្កាវ៉ាទ័រ)ចំនួន៤គ្រឿង និងរថយន្ត ទាំង០៩គ្រឿង មិនឲ្យធ្វើសកម្មភាពមួយរយៈ រហូតដល់មានច្បាប់អនុញ្ញាតពីខេត្ត ឬក្រសួង។

សូមបញ្ជាក់ដែរថា ជាមួយនឹងការបិទអាជីវកម្ម ជីករណ្ដៅដីគ្មានច្បាប់អនុញ្ញាតខាងលើនេះដែរតាមការបញ្ជាក់របស់លោកមេភូមិ បានឲ្យដឹងថា ការដ្ឋានជីកដីខាងលើនេះ បានចាប់ធ្វើអាជីវកម្មជីក អស់រយៈពេលជាង៤ខែហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4532 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
96075 នាក់
ខែនេះ :
549191 នាក់
3 ខែនេះ :
1115035 នាក់
សរុប :
17817595 នាក់