ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី​ក្នុងពិធី​ បញ្ចុះបឋមសិលា សាងសង់សាលាពុទ្ធិកបឋម​សិក្សា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តកែវមុនីហៅវត្តថ្មី
Sat,13 July 2019 (Time 12:26 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 452នាក់)


ខេត្តកំពង់ចាម​៖នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ​ពុទ្ធសករាជ ២៥៦៣ ត្រូវនឹ​ង​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គេបញ្ជាការងកង​យោធពលខេមរភូមិន្ទ និង​ជាមេបញ្ជា​ការបញ្ជាការដ្ឋានកងទ័ព​ជើងគោក និងជាអនុ​ប្រធានក្រុម​ការងារថ្នាក់ជាតិ ចុះជួយ​ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី​ក្នុងពិធី​បុណ្យបញ្ចុះ​បឋមសិលា សាងសង់សាលាពុទ្ធិកបឋម​សិក្សា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តកែវមុនីហៅវត្តថ្មី ដែលស្ថិតនៅ ឃុំនគរបាន ស្រុកកង​មាស ខេត្តកំពង់ចាម។


ក្នុងពិធីពីនោះដែរក៏មានការអញ្ជើញចូលររួមឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្ត នៃគណៈ​អភិបាល​ខេត្តកំពង់​ចាម និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ​មន្ត្រីរាជការ ជា​ច្រើនស្ថាប័ន ព្រមទាំង​លោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ​ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាង​ច្រើនកុះករផងដែរ។

មានប្រសាសន៍ក្នុងពិធីនោះដែរ ឯកឧត្តម អ៊ុន ចាន់ថា អភិបាល​ខេត្ត នៃគណៈអភិបាលខេត្ត​កំពង់​ចាម បានលើកឡើងថា រដ្ឋបាលខេត្តបច្ចុប្បន្ន​នៅបាន នឹងកំពុងខិត​ខំបំរើ​សេវាសាធារណៈ​ជូនប្រជា​ពលរដ្ឋ អោយបាន​ល្អប្រសើរ និងមានតម្លាភាព។
ទន្ទឹមនោះ​ដែរ​ឯកឧត្តម​បាន​សំណូមពរដល់​បងប្អូនប្រជាពលរដ្ឋ មេត្តាកុំចាញ់ឧបាយ​កលញ៉ោះ​ញ៉ុង ពីក្រុម​អកិត្តិមួយ​ចំនួន ដែលកំពុងបំភ្លៃកា​រពិត ដើម្បីអោយ​មានអស្ថេរភាព ​ក្នុងសង្គម។


ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គបញ្ជាការងកងយោធពល​ខេមរភូមិន្ទ និងជាមេបញ្ជា​កា​របញ្ជាការដ្ឋាន​កងទ័ពជើងគោក និងជាអនុប្រធានក្រុម​ការងារថ្នាក់ជាតិ​ចុះជួយខេត្តកំពង់​ចាម​បានមានប្រសាសន៍​ថា រាជរដ្ឋាភិ​បាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ បានដាក់ចេញនូវ​គោលនយោ​បាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិ មានសុខ​សន្តិភាព​ សុវត្ថិភាព​ សេ្ថរភាពគ្រប់ទីកន្លែង​ មាន​ការអភិវឌ្ឍរីកចំរើន​លើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ​ និងអាណាចក្រ។
ដោយឡែក​សមិទ្ធផលថ្មី ដែលជាផ្លូវត្រូវចាប់ផ្ដើមកសាងជូនប្រជាពលរដ្ឋនាពេលនេះ គឺត្រូវបាន​ស្ថាបនា ដើម្បីជាតម្រូវការយ៉ាងចាំបាច់ដែលមិនអាចខ្វះបាន។

បន្ថែមក្នុងនោះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាអនុវត្ត​គោលនយោបាយ​ភូមិ ឃុំមានសុវត្ថិភាព ដើម្បីអោយក្នុងភូមិ ឃុំ របស់យើង មានស្ថេរភាព សុខសុវត្ថិភាព និងមានការ​អភិវឌ្ឍផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820623 នាក់