ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលស្រុកខ្សាច់​កណ្តាល ដឹកនាំជំនាញ​ពាក់ពន្ឋ័​ ចុះពិនិត្យ​បន្ទាន់លើករ​ណី ជ្រូកស្លាប់ ជា​បន្តបន្ទាប់
Fri,12 July 2019 (Time 03:50 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 461នាក់)


ខេត្តកណ្តាល៖​នៅព្រឹកថ្ងៃ សុក្រ ១១កើត ខែ អាសាឍ ឆ្នាំ កុរ សំរិទ្ធិស័ក ពស២៥៦៣ ត្រូវនិង​ថ្ងៃទី​១២ ខែ កក្កដា ឆ្នាំ២០១៩ លោក ប៊ុន ផេង អភិបាល នៃ គណៈអភិបាលស្រុកខ្សាច់កណ្តាល និង​សហការី រួមមាន អ​ភិបាលរងស្រុក ប្រធានក្រុមប្រឹក្សាស្រុក មន្រ្តីជំ​នាញពាក់ពន័្ធជុំវិញស្រុក អាជ្ញាធ​រភូមិ ឃុំ នៃឃុំកំពុងចំលង បានចុះពិនិត្យបន្ទា​ន់លើករណីជ្រូកស្លាប់ ជាបន្តបន្ទាប់​តាំងពីថ្ងៃ១០ និង​ថ្ងៃ១១​ ខែកក្កដា ឆ្នាំ២០១៩​ ដោយមានជំងឺប៉េសជ្រូក​អាព្រិច សរុបចំនួន៥៩​ក្បាល នៅឃុំកំពុង​ចំលង ដោយមានការចូលរួមធ្វើតេស្ត ពីជំនាញខាងបសុពេទ្យ ថ្នាក់ខេត្ត និងស្រុក ក្នុងនោះ​មាន២​គ្រួសារ ឈ្មោះ កុក វុទ្ធី ចំនួន៤៩ក្បាល និងគ្រួសារ ពៅ ពេជ្រ ចំនួន១០​ក្បាល។

ក្នុងពេលចុះដល់ទីតាំង មន្រ្តីជំនាញ កសិកម្មស្រុក និងខេត្ត បានជួយសំអាត និងបាញ់ថ្នាំ​សំលាប់មេ​រោគ DEXID -200 ដើម្បីសំលាប់មេរោគនៅតាំងចិញ្ចឹ​មជ្រូកលក្ខណៈគ្រួសារនេះ។
លោកអភិបាលស្រុក និងមន្រ្តីជំនាញ បានផ្តាំផ្ញើរដល់អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋ ហាមដាច់​ខាតយក​ជ្រូកស្លាប់ ទៅធ្វើម្ហូប រឺលក់ចេញទៅទីផ្សារជាដាច់ខាត និងត្រូវកប់​អោយមាន​សុវត្ថិភាពខ្ពស់​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2372 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
93915 នាក់
ខែនេះ :
547031 នាក់
3 ខែនេះ :
1112875 នាក់
សរុប :
17815435 នាក់