ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសជានាយទាហានជើងទឹកម្នាក់ ត្រូវម៉ូតូ​បុកស្លាប់ ខណៈដើរឆ្លងផ្លូវ
Fri,12 July 2019 (Time 02:34 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 449នាក់)


រាជធានីភ្នំពេញ៖បុរសដែលជានាយទាហានជើងទឹកម្នាក់ ​បានដើឆ្លងផ្លូវ​ត្រូវបានម៉ូតូធំបើកបរ ដោយ​បុរសដែលជនជាតិខ្មែរ ដឹកបរទេសពីក្រោយ​ក្នុងទិសដៅ ពីត្បូងទៅ​ជើងយ៉ាងលឿន លុះមក​ដល់កន្លែងកើតហេតុ ក៏ជ្រុលទៅបុក នឹងបុរសម្នាក់​ដែលកំពុងតែដើរ​ឆ្លងផ្លូវពេញ​ទំហឹង​បណ្ដាល​ឱ្យជនរងគ្រោះ ដួលបោកទៅនិងថ្នល់បែកក្បាលហូរ​ឈាម សន្លប់​ស្ដូកស្ដឹង។

រីឯម្ចាស់ម៉ូតូដែ​នជនបង្ករនិងជនបរ​ទេសដែលបានរួមដំណើ​រជាមួយនោះ ដួលអូសប្រហែល២០ ម៉ែត្រ​បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរសន្លប់ដូចគ្នា ​ត្រូវបានរថយន្តសង្គ្រោះ​របស់មន្ទីពេទ្យ​ហុងហាក់ ដឹកយកទៅសង្គ្រោះតែអកុសល បុរសដែលដែលឆ្លងផ្លូវនោះ ត្រូវបានស្លាប់​ពេលដែលបញ្ជូន​មកជិត​ដល់មន្ទីរពេទ្យ ​ទើបរថយន្តសង្គ្រោះដឹកយកទៅកន្លែងដើមវិញ ​ដើម្បីរង់ចាំក្រុមគ្រួសារ និង​សមត្ថកិច្ច​ចុះ​មកធ្វើកុសល្យវិច្ច័យ​រួមនិងកំណត់ហេតុ។

ហេតុការណ៍នេះ​បានកើតឡើងកាល​ពីវេលាម៉ោង១២​និង៣៥នាទីយប់ ថ្ងៃទី១២​ ខែកក្កដា ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រ​ភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ​នៅមុនពេលកើតហេតុគេបានឃើញបុរស​ដែលជាជនរងគ្រោះ បានដើរឆ្លងផ្លូវបម្រុង នឹងទៅទិញចំណីហូប មិនទាន់នឹងឆ្លងផុតផង ក៏ត្រូវ​ម៉ូតូបុក​ពេញទំហឹង ដួលសន្លប់ស្ដូកស្ដឹង ហើយស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះ ទើប​សមត្ថកិច្ច​ទាក់​ទងទៅក្រុមគ្រួសារសាច់ញាតិ ទើបដឹងថា​បុរសដែលជាទាហានជើងទឹក នោះមានឈ្មោះ ហែម នៅ ភេទប្រុស អាយុ៦០​ឆ្នាំ មានទីលំនៅភូមិស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ធ្វើ​កុសលវិវិឆ័យ និងធ្វើកំណត់ហេតុរួចរាល់​ហើយក៏បាន​ប្រគល់សាកសព ទៅឲ្យក្រុមគ្រួសា​រដឹកយកទៅត​ម្កល់ទុកនៅឯវត្តទឹក​ថ្លារង់ចាំធ្វើបុណ្យ​ទៅតាមប្រ​ពៃណី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17821007 នាក់