ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មេបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ​ ដឹកនាំ​កិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍ តួនាទី-ភារកិច្ច ការងារ​ប្រចាំខែកក្កដា ឆ្នាំ២០១៩ និងទិសដៅការងា​របន្តខែសីហា​ ឆ្នាំ២០១៩
Thu,11 July 2019 (Time 03:43 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 520នាក់)


ខេត្តបន្ទាយមានជ័យ៖នា​ថ្ងៃព្រហស្បត្តិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយ​មានជ័យ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច ការងារកង​រាជអាវុធហត្ថ​ប្រចាំខែកក្កដា ឆ្នាំ២០១៩ និងទិសដៅកា​រងារបន្តខែសីហា ឆ្នាំ២០១៩  និងផ្សព្វផ្សាយកា​រណែនាំ ស្តីពីការងា​រជំនាញកសាងកម្លាំង និងផ្សព្វផ្សាយប្រសាស​ន៍ណែនាំ ០៥ចំ​ណុ​ច របស់​លោក​នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកា​រកងរា​ជអាវុធហ​ត្ថលើផ្ទៃប្រទេស ពាក់ព័ន្ធការ​ងារជំនាញគ្រឿងញៀន។

សូមជំរាបដែរថា​៖កិច្ចប្រជុំប្រព្រឹត្តិទៅនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ​ ដោយ​មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រ​ធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ នាយ​ទាហាន-នាយទាហានរងអាវុធ​ហត្ថ ជាច្រើនរូបផងដែរ។

ថ្លៃងក្នុងឱកាសនោះដែរ​លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍ថា នា​ពេល​មានសភាព​ការចាំបាច់ត្រូវរាយការណ៍​សុំគោលការណ៍ថ្នាក់​លើ -ត្រៀមលក្ខណៈរួចជាស្រេច ២៤​ម៉ោង លើ២៤ម៉ោង ដើម្បីត្រៀមអន្តរាគ​មន៍ឲ្យបានទាន់ពេ​លវេលា នៅពេល​មានហេតុកា​រណ៍កើត​ឡើងជាយថាហេតុ ហើយអាវុធហត្ថគ្រប់រូប ត្រូវអនុវត្តន៍ឲ្យបាន​សមស្រប ប្រកាន់ខ្ជាប់នូវសីលធម៌ ម៉ឺង​ម៉ាត់ គោរពវិន័យ និងអាកប្បកិរិយាល្អក្នុងពេលបំ​ពេញភារកិច្ច ជាពិសេសគោរពច្បាប់ គោរព​សិទិ្ធមនុស្ស និងក្រមសីលធម៌រប​ស់កងយោធ​ពលខេមរភូមិន្ទ ចាត់​តាំងកម្លាំងចេញល្បាត​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីទប់​ស្កាត់ឲ្យ​បានទាន់​ពេលវេលា រាល់ប​ទល្មើស​ដែលកើតមានឡើង ​-គ្រប់មូលដ្ឋានក្រុង/ស្រុក និងស្នាក់​ការសន្តិសុ​ខត្រូវបង្កើន​កិច្ចសហកា​រជាមួយស្ថាប័ន​មានសមត្ថកិច្ច អាជ្ញាធរដែនដីឲ្យបានល្អ និង ត្រៀមជួយ​សង្រ្គោះគ្រប់សភាព​ការណ៍ដែលកើតឡើង​ជាយថាហេតុ ដើម្បីផ្តល់សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ផងដែរ ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាន​ផ្តាំផ្ញើដល់កងកម្លាំង​ទាំងអស់ ត្រូវបន្ត​អនុវត្តន៍​ឲ្យបានម៉ឺងម៉ាត់នូវ​រាល់បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់លើ និងក្ដាប់​រាល់សភាពការណ៍​ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6934 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98477 នាក់
ខែនេះ :
551593 នាក់
3 ខែនេះ :
1117437 នាក់
សរុប :
17819997 នាក់