ជនសង្ស័យម្នាក់ ដែលជាប់ពាក់ពន្ឋ័ករណី ចែកចាយគ្រឿងញៀន ត្រូវបានអាវុធហត្ថ ចាប់វាយខ្លោះ
ខេត្តកំពង់ស្ពឺ៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ បានចាប់ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ពន្ឋ័ករណីចែកចាយគ្រឿងញៀន។
សូមជំរាបដែរថា៖ការចុះចាប់ឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងកាលពីថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៩ នៅភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យមានឈ្មោះ យួន ភារម្យ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើការរោងចក្រ មានទីលំនៅភូមិ សង្កាត់ ខាងលើ។
ក្រោពីឃាត់ខ្លួនកម្លាំងដកហូតបានវត្ថុតាងរួមមាន៖ថ្នាំញៀនម៉ាទឹកកក០១កញ្ចប់ ស្មើ០.៥៨ក្រាម,ម៉ូតូ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕