ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្មេងប្រុសម្នាក់​បានស្លាប់ ឯក្មេងស្រីរងរបួសយ៉ាងដំណំ ​ដោយសាររថយន្តបុកម៉ូតូ ​ពីក្រោយពេញទំហឹង
Thu,11 July 2019 (Time 02:00 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 501នាក់)


ខេត្តកែប៖ក្មេងប្រុសជាសិស្សសាលាម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯក្មេងស្រីជំទង់ម្នាក់​ទៀតបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសាររថយន្តម៉ាកLx-300បើកបុកម៉ូតូពីក្រោយពេញទំហឹង ​ស្ថិតលើកំណាត់ផ្លូវជាតិលេខ៣៣។

ហេតុការណ៍​ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង៤០នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលសង្កាត់ព្រៃធំ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ចន្លោះគីឡូម៉ែត្រ១៨-១៩។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​ មុនពេលកើតហេតុ មានក្មេងសិស្សសាលា​ពីរនាក់ជិះម៉ូតូម៉ាកស្មាស់ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ កែប 1B-0247 ឌុបគ្នាចេញពី​សាលា​រៀន​គោលបំណងទៅផ្ទះវិញ ដោយបើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើត​ហេតុក៏មានរថយន្ត១គ្រឿងម៉ាកលុចស៊ី​ស Lx-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-1307 ដោយ​បានបោះពួយយ៉ាងលឿនក្នុងួស​​ ស្រាប់តែជ្រុលទៅបុកម៉ូតូរបស់ក្មេងសិស្សសាលា បណ្តាល​ឲ្យក្មេងប្រុសអ្នកជិះពីក្រោយបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯក្មេងស្រីជំទង់អ្នក​បើកបរម៉ូតូ​បាន​ទទួលគ្រោះថ្នាក់យ៉ាងដំណំ ហើយក៏ត្រូវបានក្រុមគ្រួសារ​ដឹកទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យ​ភ្លាមៗ។

សមត្ថកិច្ចបា​នបញ្ជាក់ទៀថា ក្រោយពីកើតហេតុរថយន្តបង្ក​បានព្យាយាមបើកគេច ទើបសមត្ថកិច្ច​បើកម៉ូតូ និងរថយន្ត​ដេញតាមពីក្រោយរហូតតា​មទាន់នៅចំណុចភូមិសាស្ត្រ ភូមិចំការបី(ភ្នំវល្លិ៍) ប៉ុន្តែខណៈនោះម្ចាស់​រថយន្តបានដាក់មេផាយ​បាត់ស្រមោលឈឹងទៅហើយ។

នគរបាល​បានឲ្យដឹងទៀតថា ជនរងគ្រោះដែលស្លាប់​បាត់បង់ជីវិត មានឈ្មោះ ទី អរុណ ភេទប្រុស អាយុ១១ឆ្នាំ អ្នករួមដំណើរ ស្លាប់នៅក​ន្លែងកើតហេតុ។ចំណែកក្មេងស្រីដែលបើកម៉ូតូ ឈ្មោះ យ៉ោង​ ភូ ពេជ្រមុនី ភេទស្រី អាយុ១​៤ឆ្នាំ របួសធ្ងន់ អ្នកទាំងពីររស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

បច្ចុប្បន្នក្មេងប្រុ​សរងគ្រោះដែលស្លាប់​បាត់បង់ជីវិត ត្រូវបានអាណាព្យាបាលដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើ​បុណ្យតាមប្រពៃណី។ដោយឡែក​មធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ចបាននាំយកទៅ​រក្សាទុកនៅក្នុងអធិការ​ដ្ឋាននគរបាលក្រុងកែប ដើម្បីរង់ចាំម្ចាស់រថយន្តចូល​ខ្លួនមកដោះស្រាយគ្នា​ទៅ​តាមច្បាប់ចរាចរណ៍ផ្លូវគោក៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6730 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98273 នាក់
ខែនេះ :
551389 នាក់
3 ខែនេះ :
1117233 នាក់
សរុប :
17819793 នាក់