ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នាយ​ឧត្តមសេនីយ៍ គន់​ គីម អញ្ជើញ​ចុះពិនិត្យក​រណីបាក់​ច្រាំងទន្លេ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
Wed,10 July 2019 (Time 05:08 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 535នាក់)


ខេត្តកំពង់ចាម​៖ឯកឧត្តមនាយឧត្តម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្មពិសេស អនុ​ប្រធានទី១ គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរា​យ អមដំណើរដោយឯកឧត្តម​អ៊ុន ចាន់​ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​​ ព្រមទាំងមន្ត្រីសាលាខេត្ត​ បានអញ្ជើញចុះពិនិត្យ​មើល​ករណី​បាក់ច្រាំង​ទន្លេក្នុងភូមិសាស្ត្រ ភូមិព្រះអណ្តូង ឃុំព្រះអណ្តូង និងភូមិពាម ឃុំពាម កោះ​ស្លា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នា​ព្រឹកថ្ងៃទី១០ ខែក្កដា ឆ្នាំ២០១៩។

បើយោង​តាមអាជ្ញាធរខេត្តកំពង់ចាមបានឱ្យដឹងថា កាលពីរដូវទឹក​សម្រកទន្លេ​មេគង្គឆ្នាំ២០១៨​កន្លង​ទៅ ចាំងទន្លេនៅភូមិសាស្ត្រខាងលើ ពិសេស នៅចំណុចមុខសាលាបឋមសិក្សាព្រះអណ្តូង ទទួល​រងនូវ​ការបាក់ស្រុតជាបន្តបន្ទាប់ ដែលបណ្តាលឱ្យ​ផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ម៉ែត្រ ប្រឈម​នឹងការបាក់​ស្រុតដែលអាចនាំឱ្យកាត់ផ្តា​ច់ចរាចរណ៍ពី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុ​កព្រែក​ប្រសព្វ ខេត្តក្រចេះ ហើយដោ​យសាររដ្ឋបាលខេត្តពុំមាន​បច្ចេកទេស និងថវិកាគ្រប់គ្រាន់​ក្នុងការ​សិក្សាលក្ខណៈបច្ចេកទេស ដើម្បីបញ្ចៀស​ការបាក់ស្រុតច្រាំង ទន្លេដែលនឹង​ឈានដល់ការ​កាត់ផ្តាច់ចរាចរណ៍​នៅត្រង់ចំណុចខាងលើ ពិសេសនៅមុនរដូវទឹកឡើង ឆ្នាំ២០១៩នេះ អាជ្ញាធរ​ខេត្ត បានសុំកិច្ចអន្តរាគមន៍ដល់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការចុះ សិក្សាលក្ខណៈ​បច្ចេកទេស ដើម្បីទប់ស្កាត់​ការបាក់ស្រុតផ្លូវខេត្ត​លេខ២២៣ នៅត្រង់ចំណុចប៉ះពាល់ ខាងលើឱ្យ​បានទាន់​ពេលវេលា។

ក្នុងឱកាសនៃការអញ្ជើញចុះពនិត្យច្រាំងទន្លេបាក់នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានអំ​ពាវ​នាវ​ដល់ពលរដ្ឋប្រមាណ១៣០គ្រួសារ ដែលទទួលរងនូវផលប៉ះពាល់ពី​ការបាក់ច្រាំងទន្លេឱ្យ មានកា​រប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ ជាពិសេស​នៅពេល​ទឹកឡើង​ក្នុងពេលណា​មួយ​នោះ ខណៈដែលបច្ចុប្បន្ននេះ​ច្រាំងទន្លេនៅទីនោះបានបាក់ចាប់ពី១០ ទៅ៣០ម៉ែត្ររួ​ចមក​ហើយ​នោះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7331 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98874 នាក់
ខែនេះ :
551990 នាក់
3 ខែនេះ :
1117834 នាក់
សរុប :
17820394 នាក់