ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កម្លាំងចម្រុះខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសជលផល ដោយរឹបអូស និងដុតបំផ្លាញសាច់មងរ៉ាវ បង្គោលចំរឹង និងក្បាលបរចំនួន១៥ក្បាល នៅ​ស្រុកជីក្រែង
Mon,01 July 2019 (Time 02:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 466នាក់)


ខេត្តសៀមរាប​៖ដោយយោងតាមអនុ​សាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ រ​បស់សម្តេចក្រឡាហោម ស ខេង ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអ​ភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នា​ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងចម្រុះរួមមាន៖លោកនាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ និងអ្នក​ពាក់ព័ន្ធ​ បានចុះបង្ក្រាបប​ទល្មើសជលផល ស្ថិតនៅ​ក្នុងភូមិសាស្ត្រភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុក​ជីក្រែង។

ជាលទ្ធផលកម្លាំងសមត្ថកិច្ច រឹបអូសបាននូវវត្ថុតាងមួយចំនួនរួមមាន​៖
១/សាច់មងរ៉ាវ ប្រវែងប្រមាណ១១ ០០០ម៉ែត្រ
២/បង្គោលចំរឹង ចំនួន៦៨០០ដើម
៣/ក្បាលបរ ចំនួន១៥ក្បាលបរ​ ក្រោយពី​បង្ក្រាប​កម្លាំងបាន​ធ្វើការដុតបំផ្លាញ​ចោលនៅនឹ​ងកន្លែង​តែម្តង។

ជាមួយគ្នានេះដែរ​ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យកម្លាំង​ជំនាញពាក់ព័ន្ធ រៀបចំផែនការ​ចុះបង្រ្កាប​បទល្មើសជលផល​ជាប់ជាប្រចាំ និងណែនាំឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន​បង្កើន​ការអប់រំ និងការណែនាំ ដល់ប្រជាពលរដ្ឋ​មិនអោយនេសាទ​ល្មើសច្បាប់​កំណត់​ក្នុងរដូវ​បិទនេសាទ។

សូមបញ្ជាក់ផងដែរ​ថា ​រដ្ឋបាល​ជលផល ​នៃ​ក្រសួងកសិកម្ម​​ រុក្ខាប្រមាញ់ និងនេសាទ ​បាន​ប្រកាស​អំពី​រដូវបិទ​នេសាទ​​សម្រាប់ឆ្នាំ​២០១៩នេះ គឺនឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី១ ខែ​មិថុនា រហូតដល់ថ្ងៃទី​៣០ខែ​កញ្ញា​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820671 នាក់