ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកំពត ​បញ្ចប់វគ្គតម្រង់ទិសស្តីពី «​ការគ្រប់គ្រងរដ្ឋបាលរាជធានី​ ខេត្ត តាមបែបវិមជ្ឍការ» សម្រាប់​ក្រុមប្រឹក្សា ក្រុង ស្រុក
Thu,11 July 2019 (Time 12:04 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 478នាក់)


ខេត្តកំពត៖​នា​ព្រឹកថ្ងៃព្រហស្បត្តិ៍១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំព​ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី​បញ្ចប់វគ្គតម្រង់ទិសស្តីពី «ការគ្រ​ប់គ្រងរ​ដ្ឋបាល​រាជធានី ខេត្ត តាមបែបវិមជ្ឍការ» សម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ដែល​ទើបជាប់​ឆ្នោតថ្មី​ក្នុងអាណត្តីទី៣ និងមិនធ្លាប់កាន់តំណែងពីមុន​។ 

សូមជំរាបដែរថា​៖ការបញ្ចប់វគ្គបណ្តុះបណ្តាលនាពេលនេះ មានរយៈពេល០២ថ្ងៃ គឺថ្ងៃទី១០ ទី១១ ខែ​កក្កដា ឆ្នាំ២០១៩ ដោយមានការ​សហការជាមួយ អគ្គនាយ​កដ្ឋានរដ្ឋបាល ក្រសួង​មហា​ផ្ទៃ និងមានអញ្ជើញចូលរួមពី ​លោក លោកស្រីក្រុមប្រឹក្សាក្រុង ស្រុក ខេត្ត​កំពត និង តាកែវ ដែលមាន​សមាស​ភាពចូលរួមចំនួន៩២នាក់​។ 

បញ្ជាក់៖វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណង ដើម្បីធានាឲ្យក្រុម​ប្រឹក្សាជាប់ឆ្នោតថ្មី អាចបំពេញ​កា​រងាររបស់ខ្លួនស្រប​តាមច្បាប់ ​ស្តីពីការគ្រប់គ្រងរដ្ឋបាល​រាជធានី ខេត្ត ស្រុក ខណ្ឌ និងគោល​នយោ​បាយវិមជ្ឍការ និងវិសហមជ្ឍការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​សម្រេច​បានជាលទ្ធផល​ដូចខាងក្រោម៖
១.សិក្ខាកាមមកពីខេត្តគោលដៅមានសមត្ថភាពយល់ដឹងពីគោលនយោបាយ និងច្បាប់​គួរឲ្យកត់​សំគាល់។
២.សិក្ខាកាម​មានការចូលរួមច្រើន ដែលធ្វើអោយវគ្គនេះប្រព្រឹត្តទៅដោយរលូន។
៣.សិក្ខាកាមមានការយកចិត្តទុកដាក់ និងមានសំណួរ​ច្រើនទៅកាន់អ្នកសម្របសម្រួល ដែលឆ្លុះប​ញ្ចាំង​ពីការចូលរួម។
៤.សិក្ខាកាមមានសីលធម៌ខ្ពស់ចំពោះការគោរពគ្នាទៅវិញទៅមក ក៏ដូចជាអ្នកសម្របសម្រូល។
៥.សិក្ខាកាមមានសាមគ្គីភាព និងការរឹតចំណងមិត្តភា​ពគ្នាបានល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820539 នាក់