ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ការរៀបចំ​វិថីលក់ម្ហូប​អាហារ នៅខេត្តកែប ដើម្បីត្រៀម​ចូលរួមប្រលង​ប្រណាំង ទីក្រុងស្អាត​លើកទី៣ ឆ្នាំ២​០២១-២០២​៣
Wed,10 July 2019 (Time 04:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 508នាក់)


ខេត្តកែប៖នា​ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក​ស្រី អ៊ុល ភិរុណ អភិបាលរងខេត្ត បានដឹកនាំ​កិច្ច​ប្រជុំក្រុមការងា​រវាយតម្លៃទីក្រុង​ស្អាត និងការងារបច្ចេកទេសអភិវឌ្ឍន៍វិ​ស័យទេសចរណ៍ខេត្ត ដើម្បី​រៀបចំឱ្យមានវិថីលក់ម្ហូមអារ​ហារ​នៅខេត្តកែប។

លោកស្រី អ៊ុល ភិរុណ បានបញ្ជាក់ថា ​ការរៀបចំឱ្យមាន"វិថីលក់ម្ហូបអាហារ​"ក៏ នឹងអាចទាក់​ទាញ​ភ្ញៀវទេសចរមកសម្រាកលម្ហែកម្សាន្តនៅខេត្តកែបកាន់តែច្រើ​ន​ និងចំណាយពេលស្នាក់នៅយូរថ្ងៃ។

ការរៀបចំឱ្យមាន​វិថីលក់ម្ហូបអារហារនេះ ក៏ជាក៏ទទួលបានការឯកភាពពី​ប្រមុខរដ្ឋាភិបាល គឺជា​សូចនា​ករមួយថ្មីទៀតដើ​ម្បីដា​ក់បញ្ចូលក្នុងស្តង់ដាទីក្រុងស្អាត​ និងត្រៀមចូលរួម​ចលនាប្រឡង​ប្រណាំងទីក្រុងស្អាតលើ​កទី៣ ឆ្នាំ២០២១-២០២៣ ។

លោកស្រីក៏បានបញ្ជាក់ទៀតថា ដើម្បីរៀបចំឱ្យមានវិ​ថីលក់ម្ហូបអារហារនេះឱ្យត្រឹមត្រូវតាមស្តង់ដារ ត្រូវតា​មប្រព័ន្ធចំណាត់ថ្នាក់​ សេវាកម្មតូបលក់ម្ហូបអាហារ​(STREE FOOD STANDARD) ដែល​ពង្រឹង លើកកម្ពស់គុណភាពសេវាកម្មក្នុងផ្នែកម្ហូបអារហារ យើ​ងត្រូវរៀបចំឱ្យមានស្តង់ដារដូចជា៖
-ទីតាំង ត្រូវមាន​ការអនុញ្ញាតជាផ្លូវការ និងត្រូវកំណត់ពេលវេ​លាប្រតិបត្តិការដោយរដ្ឋបាលខេត្ត
-មានស្លាកយីហោច្បាស់លាស់ដោ​យគោរពតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ត្រូវស​រសេរ​ជាខេមរភាសារ និងត្រូវតុបតែងដោយភ្លើងលម្អឱ្យមានសោភ័ណភាព ជាពិសេស​ត្រូវមានអ​នាម័យ​ជុំវិញតូបលក់អាហារទាំងនេះ 
-ត្រូវរៀបចំឱ្យ​មានទីធ្លាធំទូ​លាយងាយស្រួលក្នុងការចតយានយន្ត 
-ត្រូវមានសេវាកម្មល្អផ​ងដែរ។ 

ជាចុង​បញ្ចប់ លោកស្រីអភិបាលរង និងក្រុមការងារបានចុះត្រួត​ពិនិត្យកន្លែងសំខាន់ៗ មួយចំ​នួនដើម្បី រៀប​ចំស្នើសុំបង្កើតជាកន្លែង វិវថីលក់ម្ហូប​ឱ្យត្រឹមត្រូវទៅតាមស្តង់ដារ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6814 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98357 នាក់
ខែនេះ :
551473 នាក់
3 ខែនេះ :
1117317 នាក់
សរុប :
17819877 នាក់