ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ ហង់ ជួន ណារ៉ុន​ ៖ ក្នុង​យុគសម័យ​បច្ចេកវិទ្យា ប្រសិន​បើ​​មិន​ចេះ​បច្ចេក វិទ្យា យើង​មិន​អាច​ដើរ​ទាន់​ប្រទេស​​ដទៃ​ឡើយ
Thu,11 July 2019 (Time 11:00 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 500នាក់)


រាជធានី​ភ្នំពេញ​៖ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​បែប​នេះ ក្នុង​ពិធី​​​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​បន្ទប់​បណ្ដុះបណ្ដាល​កុំព្យូទ័រ ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ពុធ ៩កើ​ត ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៩​ នៅ​សាលា​បឋម​សិក្សា​បាក់ទូក​។

ក្នុង​ឱកាស​នោះ​ ​ឯកឧត្ដម​បាន​មាន​ប្រសាសន៍​ថា កុំព្យូទ័រ ដែល​ជា​ថវិកា​របស់​ក្រសួង​ផ្ទាល់ ត្រូវ​បាន​ប្រគល់​ជូន​តែ​សាលា​រៀន​ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ចេះ​ទាំ​ ដែល​ជា​កត្តា​ដ៏​សំខាន់ ដើម្បី​ធ្វើ​យ៉ាង​ឱ្យ​សិស្ស​មាន​ទាំង​ចំណេះ​ដឹង ចរិយា​សម្បទា ប្រកប​ដោយ​បំណិន ក្លាយ​ជា​ពលរដ្ឋ​ល្អ និង​ជា​ធនធាន​ដ៏​កម្រ ធនធាន​ល្អ​របស់​កម្ពុជា។

សូម​ជម្រាប​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រគល់​បន្ទប់​បណ្ដុះបណ្ដាល​កុំព្យូទ័រ​ស្តង់ដារ​បច្ចេកទេស ICT ០១​បន្ទប់ ជូន​ដល់​សាលា​បឋម​សិក្សា​បាក់​ទូក ដែល​ក្នុង​នោះ​មាន​ដូច​ជា កុំព្យូទ័រ ប្រភេទ Thin Client ដែល មាន​កុំព្យូទ័រ​គ្រូ ចំនួន​ ០១គ្រឿង និង​កុំព្យូទ័រ​សិស្ស​ចំនួន​ ​២៥​គ្រឿង សរុប​ ២៦គ្រឿង ម៉ាស៊ីន​ព្រីន​ធ័រ (Printer 3 Funtion Print, Scan, Copy) ចំនួន​ ​០១គ្រឿង ម៉ាស៊ីន​បញ្ចាំង​ស្លាយ (LCD Projector) ចំនួន​ ០១​គ្រឿង ​ផ្ទាំង​បញ្ចាំង​ស្លាយ (Screen Projector) ចំនួន​មួយ​គ្រឿង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6441 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97984 នាក់
ខែនេះ :
551100 នាក់
3 ខែនេះ :
1116944 នាក់
សរុប :
17819504 នាក់