ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចិញ្ចើមផ្លូវជាតិ ​ក្នុងភូមិសាស្ត្រ ​ស្រុកកំពង់ត្រាច ក្លាយជាកន្លែងស្តុកសំរាម បញ្ចេញក្លិនសាយភាយ​ពេញបន្ទុក ប៉ុន្តែអាជ្ញា​ធរបែរជាមើលរំលង
Wed,10 July 2019 (Time 03:24 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 425នាក់)


ខេត្តកំពត៖ការរយល់ដឹងផ្នែកអនាម័យ បរិស្ថានរបស់ប្រជាពលរដ្ឋ ទូទាំងតំបន់ហាក់ដូចជា នៅមា​នកម្រិតនៅឡើយ ខណៈដែលការបញ្ជ្រាបបាន និងកំពុងបន្តអនុ​វត្តជាបន្តបន្ទាប់ដូចភ្លៀងលឹម ដោយ​គេសង្ឃឹមថា អំណើ​ស​ត​ទៅការ​សន្តោសប្រណីចំពោះអ្នកដែលតែងតែ លួចប្លុង​សំរាម និង​កាក​សំណល់ពាសវា​លពាសកាលដូចក្នុងរូបភាពនេះ នឹងរងការផាកពិន័យ​ ដោយពុំមានក្តី​យោគ​យល់​បានឡើយ។

នេះជាការក្រើនរំឭកមួយ ដែលស្ថាប័ន​ពាក់ព័ន្ធតែងតែលើកទៅអនុវត្ត ក្នុងពិធីផ្សព្វផ្សាយទាក់​ទិន នឹងការធ្វើអនាម័យសម្អាតបរិស្ថាននា​ពេលកន្លងមក ប៉ុន្តែប្រធានបទខាងលើហាក់ដូច​ជា ពុំបានទទួលលទ្ធផ​លជាវិជ្ជមាននោះឡើយ ហើយប្រសិនបើគោលការណ៍នេះ ត្រូវបានសាធារ​ណ​ជនអនុវត្តតាមនោះ ប្រហែលជានៅតាមដងផ្លូវសាធារណៈនានា គ្មានសំរាម និងកាកសំណល់ បោះចោលរប៉ាត់រប៉ាយបែបនេះឡើយ។

យ៉ាងណាមិញ ​គេពិតជាដឹងថាកន្លងមក ក្រសួងបរិស្ថាន ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពត មានការ​យកចិត្តទុកដាក់បំផុតអំពីបញ្ហាបំពុលបរិស្ថានដោយសារសំរាម និងកាកសំណល់រាវរឹង ប៉ុន្តែការ​យល់ដឹងរបស់ប្រជាពលរដ្ឋហាក់​នៅមានកម្រិតនៅឡើយ ហើយការបោះចោល ឬប្លង់នូវការ៉ុងច្រក​កាកសំណល់ផ្សេងៗ ត្រូវបានប្រជាពលរដ្ឋដែលភាគច្រើនរស់​នៅតាមទីប្រជុំជន បានលួចដឹក​តាមរថយន្ត​ឬម៉ូតូយកទៅទម្លាក់ចោលនៅតាមដងផ្លូវ នៅ​វេលាយប់ស្ងាត់ដែលពុំមានអាជ្ញាធរ សមត្ថកិច្ចមើលឃើញ។

ម្លោះហើយកិច្ចការពារ ថែរក្សាប​រិស្ថាន ក៏ដូចជាការគ្រប់គ្រងសំរាមនៅតាមតំបន់នានាក៏ជាបន្ទុក និងភារ​កិច្ចរបស់មន្ត្រីមូលដ្ឋាននីមួយៗ ដែលថ្នាក់ខេត្តបានផ្ទេរជូន​រយៈពេលជិតពីរឆ្នាំ​កន្លងមក​ហើយដែរ។

យោងតាមការលើកឡើងពីសំណា​ក់មន្ត្រីរាជការក្នុងស្រុកកំពង់ត្រាចម្នាក់ បានបញ្ជាក់​ប្រាប់អ្នកសា​រព័ត៌​មាន​នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះថា កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន មន្ត្រី​ជំនាញ​បានសហការជាមួយអាជ្ញាធរមូលដ្ឋាន​ថែមទាំងបានបញ្ជ្រាប និងកំ​ពុងបន្តផ្សព្វផ្សាយ​ដល់ប្រជា​ពលរដ្ឋ​ទូទាំងស្រុក ឲ្យយកចិត្តទុកដាក់ លើបញ្ហាសោភ័ណភាព អនាម័យ ព្រមទាំងផ្នែកបរិស្ថាន ដោយបាន​ដាក់គោលការណ៍ចាប់ពីពេលនេះតទៅ ក្នុងករណីដែលមានជនខិលខូច​នៅតែបន្តបោះ​ចោលសំរាមពាសវាលពាសកាលក្រោយទទួលបានការអប់រំម្តងជាពីរដងរួចមក នោះអាជ្ញាធរ​នឹងចាត់ការផាក​ពិន័យតាម​នីតិវិធីដោយមិនលើកលែងឡើយ។

មន្ត្រីដដែលបានបញ្ជាក់ទៀតថា ​ប្រភពចម្បង នៃគំនរសំរាមតាមតំបន់នីមួយៗ​តែងកើតចេញពី​សកម្មភាព​អាជីវកម្មនៅក្បែរតំបន់នោះដោយ អាជីវករមួយចំនួនមិនបានទុកដាក់ក្នុងធុងត្រឹមត្រូវ ហើយឆ្លៀតឱកាសដឹកយកមកចាក់ចោលតាមទីសាធារណៈ ពិសេ​សតាមដងផ្លូវជាតិតែម្តង។

ចំពោះគំនរសំរាមដែលកើតមានក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាចនេះ ភាគច្រើននាំមកពីទី​ប្រជុំជន​ផ្សារ​កំពង់​ត្រាច ដែលអាជីវករខ្លះបា​នដឹកមកលបលួចចាក់ពេលយប់ ស្របពេលកម្លាំងមូលដ្ឋាន​មិនទាន់មានគ្រប់​គ្រាន់ក្នុងការឃ្លាំចាំមើលនោះ​។ ជាធម្មតា អ្នកសម្អាតមិនត្រឹមតែហត់ទេ គឺថែមទាំង​ខឹងសម្បារចំពោះក្រុមអ្នកយកសំរាមមកចោលនេះទៀតផង។

ចំពោះករណីមានសំរាម និងកាកសំណល់គ្រប់ប្រភេទដែលគេជញ្ជូនទៅស្តុកទុកនៅ ចិញ្ចើមផ្លូវ​យ៉ាង​ច្រើនបែបនេះ ពិតជាបានបំពុលបរិស្ថាន និងជះក្លិនស្អុយសាយភាយពេញបន្ទុក ធ្វើឱ្យមហា​ជននាំគ្នារិះគន់មកលើអាជ្ញាធរ និងជំនាញ ហាក់គ្មានវិធា​នការទប់ស្កាត់​ចំពោះបុគ្គល​មួយក្តាប់តូច ដែលតែងតែលួច​យកសំរាមទៅប្លុងចោលនៅពេលយប់អធ្រាត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820899 នាក់