ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ​ពាក់ព័ន្ធនឹងការកែលម្អ ​សោភ័ណភាពក្រុង ដើម្បីត្រៀមរៀប​ចំបុណ្យសមុទ្រ លើកទី៨ ជុំទី២ ឆ្នាំ២០១៩ ​នា​ពេលខាងមុខ​នេះ
Wed,10 July 2019 (Time 02:45 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 439នាក់)


ខេត្តកំពត​៖នា​ព្រឹកថ្ងៃពុធ ១០កើត ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្ក​ដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពតដឹកនាំឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានបើក​កិច្ចប្រជុំពាក់ព័ន្ធ នឹងការកែលម្អសោភ័ណភាពក្រុង ដើម្បីត្រៀម​រៀបចំ​បុណ្យ​សមុទ្រលើក​ទី៨ ជុំទី២ ឆ្នាំ២០១៩ នាពេលខាងមុខនេះ។

ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយក​នាយករង​រដ្ឋបាល​សាលាខេត្ត នាយកទីចាត់ការចំណុះសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល-អភិបាលរងក្រុងកំពត និងចៅសង្កាត់ទាំង៥ នៃក្រុងកំពតសរុប​ចំនួន​២១រូប។

ឯកឧត្តមអភិ​បាលខេត្ត បានមានប្រសាសន៍ក្នុងអង្គពិធីទាំងមូលដែលមានដូចខា​ងក្រោម៖ 
១-ស្នើលោកចៅសង្កា​ត់ទាំង៥ ត្រូវមានឆន្ទះទទួលខុសត្រូវ លើការសំអាតអនាម័យ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន រួមទាំងសំអាតស្មៅ និងកាត់មែកឈើ តាមដងផ្លូវឲ្យបានស្រលះ។
២-ស្នើ​អង្គការអភិរក្សធនធានធម្មជាតិ បញ្ជូនមនុស្ស១០នាក់ ក្នុងមួយសង្កាត់ ដើម្បី​សំអាតអនាម័យ​ជាប្រចាំ តាមបណ្តាសង្កាត់ទាំង៥។
៣-ឯកឧត្តមអភិបាលខេត្ត ​នឹងចេញចំណាយទិញ កុងទីណឺ ចំនួន៥ ដើម្បីដាក់សំរាម​តាមបណ្តា​សង្កាត់ទាំងប្រាំ សម្រាប់ជាទីតាំងមួយងាយស្រួលក្នុងការប្រមូលសំរាម។
៤-ស្នើ អភិបាលក្រុងកំពត ​ពិនិត្យនិង ណែនាំឲ្យម្ចាស់ការដ្ឋានសំ​ណង់ទាំងអស់ ត្រូវ​អនុវត្តតាមបទ​ដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ។
៥-ស្នើឯកឧត្តមអភិបាលរងខេត្ត ​និងអភិបាលក្រុងកំពត ត្រូវចុះពិនិត្យសំណង់​បេតិកភណ្ឌមានវ័យ​ចំណាស់ និងទ្រុឌទ្រោមក្នុងក្រុងកំពត​ ដោយត្រូវជូនដំណឹងដល់ម្ចាស់ផ្ទះ ឈប់ស្នាក់នៅក្នុង​ផ្ទះនោះ​ទៀត ជៀសវាងមានគ្រោះថ្នាក់ក្នុងប្រការណាមួយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820647 នាក់