ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់វាយខ្នោះចោរវ័យក្មេង រហ័សដៃ២នាក់ បន្ទាប់ពីធ្វើសកម្មភាព ឆក់ទូរស័ព្ទជនជាតិចិនម្នាក់ នៅ​ចំណុចកាស៊ីណូផ្កាយប្រាំ ក្រុងប៉ោយប៉ែត
Mon,10 June 2019 (Time 11:28 AM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 433នាក់)


ខេត្តបន្ទាយមានជ័យ​៖កម្លាំងសមត្ថកិច្ច​អន្តោប្រវេសន៍​ច្រកទ្វាអន្តរជាតិ​ប៉ោយប៉ែត រួមនិង​សន្តិសុខ​របស់កាស៊ីណូ​ បាននាំគ្នាដេញចាប់ចោវ័យក្មេង​ចំនួន០២នាក់ បន្ទាប់ពីធ្វើសកម្មភាព​ឆក់ទូរស័ព្ទ​ជន​ជាតិចិនម្នាក់ នៅចំណុចកាស៊ីណូផ្កាយប្រាំ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង​០១​និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖មុនពេល​កើតហេតុមានក្មេងស្ទាវចំនួន០២នាក់ បានធ្វើស​កម្ម​ភាពឆក់​ទូរស័ព្ទ​ដៃ​ពីជន​ជាតិចិនម្នាក់ នៅចំណុចផ្កាយ​ប្រាំ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមនោះកម្លាំង​អន្តោ​ប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ​និងសន្តិសុខ​របស់កាស៊ីណូ បាន​នាំ​គ្នា​ដេញស្ទាក់​ចាប់ពីរចំណុច​កើតហេតុ​ពោលពី​លិចទៅ​កើត លុះដល់ចំណុចភូមិផ្សារកណ្ដាល សង្កាត់​ផ្សារ​កណ្ដា​ល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្បែរការ៉ាសសាំងផ្សារកណ្ដាល ចោអស់ល័ក្ខ​ទាំង០២នាក់​នេះបាន​ជិះ​ម៉ូតូចូលទៅ​ផ្លូវរោងចក្រក៏ចាប់វាយខ្នោះបានទាំង០២តែម្តង។

សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ចោទាំង០២នាក់ទី១/ឈ្មោះ សេង ណាន់ ភេទប្រុស អាយុ១៧ឆ្នាំ​រស់នៅ​ក្រុងសេរីសោភ័ណ្ឌ មុខរបរមិនពិតប្រាកដ និងទី២/ឈ្មោះ សួង សុវណ្ណនិសាល ភេទប្រុស អាយុ​១៧ឆ្នាំ រស់នៅខ្លាកូនចាស់ ក្រុងសិរីសោភ័ណ្ឌ មុខរបរមិនពិតប្រាក ។

វត្ថុតាងដែលដកហូតបានរួមមាន៖ម៉ូតូមួយគ្រឿងម៉ាក់ xsL​ពណ៌ស្លាទុំលាយខ្មៅ គ្មានស្លាកលេខ​មួយគ្រឿង និងទូរស័ព្ទដៃ១​គ្រឿងដែល​ឆក់បានពី​ជនរងគ្រោះ​។

បច្ចុបន្នជនសង្ស័យខាងលើសមត្ថកិច្ចអន្តោប្រវេសន៍ កំពុងធ្វើការសាកសួ និងកសាងសំណុំរឿង​ ដើម្បីចាត់ការតាមនិតិវិធី។ដោយឡែកទូរសព្ទ័ត្រូវបានប្រគល់​ជូនម្ចាស់ដើមវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5014 នាក់
ម្សិលមិញ :
3310 នាក់
សប្តាហ៍នេះ :
32724 នាក់
ខែនេះ :
471162 នាក់
3 ខែនេះ :
1091643 នាក់
សរុប :
17853190 នាក់