ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិ​ធីសម្ពោធអគារស្នាក់​នៅចំនួន១០ខ្នង នៅទីបញ្ជាការវ​រសេនាតូច​លេខ១
Sat,08 June 2019 (Time 09:45 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 488នាក់)


ខេត្តកំពង់ធំ៖នៅសៅរ៍ ៦កើត ខែជេស្ន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹ​ងថ្ងៃទី​០​៨​ ខែ​មិថុនា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជា​ការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាព ក្នុងពិធី​សម្ពោធអ​គារស្នាក់នៅចំនួន១០​ខ្នងនៅទីបញ្ជាការវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់​ប្រតិបត្តិការសឹករង​កំពង់ធំ ដែលជា​អំណោយ​របស់គណៈ​បញ្ជាការយោធាទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែល​បានសាងសង់ជូនដល់ផ្នែកសឹករង ស្រុកក្រុងទាំង៨ និងវរសេនាតូចទាំង២ ចំណុះឲ្យ​បញ្ជាកា​រដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

នៅក្នុងពិធីសម្ពោធអគារនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក គង់ វិមាន អនុរដ្ឋលេ​ខាធិការ​ក្រសួងសាធារណការ និងដឹកជញ្ជូន,លោក សុខ លូ អភិបាលខេត្តកំពង់ធំ,លោក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ រួមទាំងអ្នកមុខ​អ្នកការប្រតិភូមិអ​មដំណើរគណៈ​អធិបតី ដែលមានមន្រ្តីរាជការ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តចូលរួម កងកម្លាំង​ទាំង៣ប្រភេទ យុវជនកាកបាទ​ក្រហម យុវជនកាយរិទ្ធ ប្រជាពលរដ្ឋ និងគ្រួសារយោធិន សរុបប្រ​មាណជាង១,០០០នាក់ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ​។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរ និងវាយ​តម្លៃខ្ពស់ចំពោះ​ទំនាក់ទំនង មិត្តភាពសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ និងស្មារតីជួយគ្នាទៅវិញទៅមក រវាង​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ក្នុងរយៈកាលកម្លងមក លទ្ធ​ផលក្នុងកិច្ចសហប្រតិបត្តិការល្អនេះ បានរួមចំណែកដ៏សំខាន់ក្នុងការទំនាក់ទំនង ចំណង​មិត្តភាព ប្រពៃណីនៃកងទ័ព និងប្រជាជនទាំងពីរ ឲ្យកាន់តែស្និទ្ធរឹងមាំ និងប្រកបទៅដោយការ យោ​គយល់គ្នា និងការជឿទុកចិត្តគ្នា ធានាបាននូវតំបន់ព្រំដែនជាតំបន់មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ទប់ស្កាត់បាននូវបទល្មើសឆ្លងដែនគ្រប់ប្រភទ និងបង្ករលក្ខណៈងាយស្រួល ដល់​ប្រជា​ជនសុខសាន្តទាំងពីរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6808 នាក់
ម្សិលមិញ :
3310 នាក់
សប្តាហ៍នេះ :
34518 នាក់
ខែនេះ :
472956 នាក់
3 ខែនេះ :
1093437 នាក់
សរុប :
17854984 នាក់