ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សំរាមនិងកាកសំណ​ល់ជាច្រើន ត្រូវបានគេជញ្ជូន​យកទៅស្តុកទុក នៅតាមចញ្ចើមផ្លូវ យ៉ាងអាណាធិប​តេយ្យ ប៉ុន្តែស្ថាប័នជំនាញ​បែរជាមើលមិនឃើញ
Sat,08 June 2019 (Time 04:29 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 515នាក់)


ខេត្តកំពត៖ការរយល់ដឹងផ្នែកអនាម័យ បរិស្ថានរបស់ប្រជា​ពលរដ្ឋទូទាំងតំប​ន់ហាក់ដូចជា​នៅមាន​កម្រិត​នៅឡើយ ខណៈដែលការបញ្ជ្រាបបាន និងកំពុងបន្តអនុវត្តជាបន្តបន្ទាប់ដូចគ្លៀងរលឹម។ 

គេសង្ឃឹមថា អំណើសតទៅការសន្តោសប្រណី​ចំពោះអ្នកដែល​តែងតែលួច​ប្លុងសំរាម​និងកាកសំ​ណល់​ពាសវាលពាសកាលដូចក្នុងរូបភាពនេះ នឹងរងការផាកពិន័យ​ដោយពុំមានក្តី​យោគយល់​បានឡើយ។

នេះជា​ការក្រើនរំឭកមួ​យ ដែលអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធតែងតែលើកទៅអនុវត្ត ក្នុងពិធីផ្សព្វ​ផ្សាយទាក់ទិននឹងការធ្វើអនាម័យសម្អាតបរិស្ថាននាពេលកន្លងមក ប៉ុន្តែប្រធានបទ​ខាងលើហាក់​ដូចជាពុំបានទទួលលទ្ធផលជាវិជ្ជមាននោះឡើយ ហើយប្រសិនគោលការណ៍​នេះត្រូវបានសា​ធារណ​ជនអនុវត្តតាមនោះ ប្រហែលជានៅតាមដងផ្លូវសាធារណៈ គ្មានសំរាមនិងកាក​សំណល់បោះ​ចោលរប៉ាត់រប៉ាយបែបនេះឡើយ។

ទោះជាយ៉ា​ងណាក៏ដោយ គេពិតជាដឹងថាកន្លងមក ក្រសួងបរិស្ថាន ក៏ដូចជាថ្នាក់ដឹកនាំ​ខេត្តកំពត​មាន​កា​រយកចិត្តទុកដាក់បំផុតអំពីបញ្ហាបរិស្ថាន ប៉ុន្តែការយល់ដឹងរបស់​ប្រជាពលរដ្ឋហាក់​នៅមាន​កម្រិត​នៅឡើយ ហើយការបោះចោល ឬប្លង់នូវការ៉ុងច្រ​កកាកសំណល់​ផ្សេងៗត្រូវបានប្រ​​ជាពលរដ្ឋ​ដែលភាគច្រើនរស់នៅតាមទីប្រជុំជន បានលួចដឹកតាមរថយន្តឬម៉ូតូយ​កទៅទម្លាក់ចោលនៅតា​មដងផ្លូវនៅវេលាយប់ស្ងាត់​ដែលពុំមានអាជ្ញាធរ សមត្ថកិច្ចមើលឃើញ។

ម្លោះហើយកិច្ចការពារ ថែរក្សាបរិស្ថាន ក៏ដូចជាការគ្រប់គ្រងសំរាមនៅតា​មតំបន់នានាក៏ជាបន្ទុក និង​ភារកិច្ចរបស់មន្ត្រីមូលដ្ឋាននីមួយៗដែលថ្នាក់ខេត្តបានផ្ទេរជូ​នរយៈពេលជិតពីរឆ្នាំ​កន្លងមកហើយដែរ​។

យោងតា​មការលើកឡើងពីសំណាក់មន្ត្រីរា​ជការក្នុងស្រុកកំពង់ត្រាចម្នាក់បានបញ្ជាក់ថា កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន មន្ត្រីជំនាញ​បានសហការជាមួយអាជ្ញាធរមូលដ្ឋានថែមទាំងបានបញ្ជ្រាប និង​កំពុងបន្តផ្សព្វផ្សាយដល់គ្រប់ប្រជា​ពលរដ្ឋទូទាំងស្រុក ឲ្យយកចិត្តទុកដាក់ លើបញ្ហាសោភ័ណភាព អនាម័​យ ព្រមទាំងផ្នែកបរិស្ថាន ​ដោយបានដាក់គោលការណ៍ចាប់ពីពេលនេះតទៅ ក្នុងករណីដែល​មាន​ជនខិល​ខូចនៅតែបន្តចោលសំរាម​ពាសវាលពាសកាលក្រោយ​ទទួលបានការអប់រំម្តងជាពី​រដង​រួចមក នោះអាជ្ញាធរនឹងចាត់ការផាកពិន័យតាមនីតិវិធីដោយមិនលើកលែងឡើយ។

មន្ត្រីដដែល​បានបញ្ជាក់ទៀតថា ប្រភពចម្បង នៃគំនរសំរាមតាមតំបន់នីមួយៗតែ​ងកើតចេញពីស​កម្មភា​ព​អាជីវ​កម្មនៅក្បែរតំបន់នោះដោយ អាជីវករមួយចំនួនមិនបានទុកដាក់ក្នុងធុងត្រឹមត្រូវ ហើយឆ្លៀតឱកាសដឹកយកមកចា​ក់ចោលតាមទីសាធារណៈ ពិសេសតាមដងផ្លូវជាតិតែម្តង។

ចំពោះគំនរសំរាមដែលកើតមានក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាចនេះ ភាគច្រើននាំមកពីទីប្រជុំជន​ផ្សារកំ​ពង់ត្រាច ដែលអាជីវករខ្លះបានដឹកមកលបលួចចាក់ពេលយប់ ស្របពេលកម្លាំងមូលដ្ឋាន​មិនទាន់មានគ្រប់គ្រាន់​ក្នុងការឃ្លាំចាំមើលនោះ។ជាធម្មតា អ្នកសម្អាតមិនត្រឹមតែហត់ទេ គឺថែមទាំ​ង​ខឹងសម្បារចំពោះក្រុមអ្នកយកសំរាមមកចោលនេះទៀតផង។

ជាមួយគ្នានេះអាជ្ញាធរស្រុកកំពង់ត្រាច សូមអំពាវនាវសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ឈប់យក​សំ​រាម​មក​ចាក់ពាសវាលពាសកាលនៅតាមដងផ្លូវបែបនេះទៀតឲ្យសោះ ប្រយ័ត្នតែកម្លាំងមូលដ្ឋាន​ចាប់បានពិតជាផាកពិន័យតាមផ្លូវច្បាប់មិនខាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2897 នាក់
ម្សិលមិញ :
7315 នាក់
សប្តាហ៍នេះ :
29812 នាក់
ខែនេះ :
472105 នាក់
3 ខែនេះ :
1094157 នាក់
សរុប :
17858388 នាក់