ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ទៀ សីហា បើក​កិច្ចប្រជុំគណៈ​បញ្ជការឯកភាព រដ្ឋបាលខេត្ត​ ស្ដីពីផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុង​ឱកាស​សន្និសីទកំពូលសា​រព័ត៌មានអាស៊ី២០១៩
Sat,08 June 2019 (Time 03:53 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 463នាក់)


ខេត្ត​សៀមរាប​៖​ថ្ងៃអង្គារ​ ៥កើត ខែជេស្ឋ​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧​ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និង​ជាប្រធានគណៈបញ្ជា​ការឯក​ភាពរឯកភាពរដ្ឋ​បាលខេត្ត​សៀមរាប​ បានបើកកិច្ចប្រជុំ​គណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ស្ដី​ពីផែន​ការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាស​សន្និសីទកំពូលសារព័ត៌មានអាស៊ី២០១៩ នៅ​បន្ទប់​ប្រជុំលេខ​១​ ​សាលាខេត្តសៀមរាប ដែលនឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩​-១៥ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប។ 

សូមជំរាបដែរថា​៖កិច្ចប្រជុំខាងលើនេះមានការអញ្ជើញចូលរួម​ពី​ លោក​ប្រធានមន្ទីរ​ លោក​ លោកស្រី​ អភិបាលក្រុង-ស្រុក​ និងកងកម្លាំងប្រដាប់អាវុធ​ ទាំងបី​ សរុបប្រមាន៥៤​នាក់។

ក្នុងកិច្ចប្រជុំនោះ​ ឯកឧត្ដមអភិបាលខេត្ត​ បានលើកឡើងនូវបញ្ហាសន្តិសុខ​ សណ្ដាប់ធ្នាប់​ នៅទី​ប្រជុំជនតំបន់ទេសចរណ៍​ ជាពិសេសនៅតំបន់ផាប់ស្រ្ទីត​ អំពីបញ្ហាចំណត​រថយន្ត​ និងរ៉ឺម៉កម៉ូតូ​ និងអ្នកលក់ដូរនៅតាមដងផ្លូវ​។

ជាចុងបញ្ចប់​ ឯកឧត្តមបានណែនាំជម្រុញឲ្យគ្រប់ក្រុង-ស្រុក​ ធ្វើការទប់ស្កាត់បញ្ហាវិវាទ ទំនាស់ដីធ្លី​ នៅមូលដ្ឋាន​របស់ខ្លួន​ផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6796 នាក់
ម្សិលមិញ :
3310 នាក់
សប្តាហ៍នេះ :
34506 នាក់
ខែនេះ :
472944 នាក់
3 ខែនេះ :
1093425 នាក់
សរុប :
17854972 នាក់